ព័ត៌មានជាតិ

ថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន

 

ភ្នំពេញ:បុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះគឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែល ព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និង ជាថ្ងៃចូលបរិនិព្វាន។

ព្រឹត្តិការណ៍ទាំងបីខាងលើនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៍មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN)ក៏បានប្រកាសទទួលស្គាល់

«វិសាខបូជាជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក។

សូមជូនពរបងប្អូនជនរួមជាតិខ្មែរ ព្រមទាំងពុទ្ធបរិស័ទទូទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអនុមោទនាថ្ងៃបុណ្យវិសាខបូជា។

សូមរំលឹកផងដែរថា ថ្ងៃ ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ ជាថ្ងៃបុណ្យវិសាខបូជា ដែលនៅតាមបណ្តាវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពុទ្ធសាសនិកជនទូទាំងពិភពលោកនាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះជារៀងរាល់ឆ្នាំ។

kdn

Leave a Reply

Your email address will not be published.