ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

 

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះបង្រ្កាបករណីរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលនរបាលចាប់ឃាត់ខ្លួន មាន ឈ្មោះ សាន្ត សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ(មុខរបរមិនពិតប្រាកដ) រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។(វិជ្ជមាន)។ សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតរួមមាន ម៉្សៅក្រាមថ្លាសដែលសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់(កញ្ចប់តូច០៨កញ្ចប់និងកញ្ចប់ធំ០១កញ្ចប់ទម្ងន់០.៧៩ក្រាម ថ្នាំសុទ្ធ)។

ក្រោយយពីធ្វើការចាប់ឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរៀចំសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.