ខេត្តតាកែវៈសមត្ថកិច្ចនគរបាលស្រុកគិរីវង់បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរចុះ បង្ក្រាបករណីជួញដូរសាធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនបានស្រ្តីម្នាក់រួមនិងថ្នាំញៀនជាច្រើនកញ្ចប់។
ហេតុការណ៏ឃាត់ខ្លួននៅចំណុចភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ដោយឃាត់ខ្លួនបានមុខសញ្ញា០១នាក់ នៅថ្ងៃអង្គាររ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូតទោស័កព,ស២៥៦៤ត្រូវនឹងថ្ងៃទី៤ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៣,៤៩នាទី។
កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់បានបន្តថា ស្រ្តីដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមាន ឈ្មោះអ៊ុុំ ណាាំង, អាយុ៤០ឆ្នាំ នៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។ក្រោយឃាត់ខ្លួនកម្កាំងជំនាញដកហូតបានម្សៅក្រាមពណ៌សថ្លា ជាប្រភេទថ្នាំមេតំហ្វេតាមីម៉ាទឹកកកiceចំនួន១៦កញ្ចាប់តូច។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។