ប៉ោយប៉ែតៈលោកហុក វណ្ណៈ និងលោកស្រី កូនចៅ រួមនិងសហការី ក្រុមហ៊ុនស៊ីម៉ងត៍លាយស្រាប់នៅព្រឹកថ្ងៃទី០៥សីហាឆ្នាំ២០២០វេលាម៉ោង០៩,០០នាទី បានធ្វើមនុស្សធម៌ចែកអំណោយ បងប្អូនរងគ្រោះទីទាល់ក្រ ជាច្រើនគ្រួសារ។
លោកហុក វណ្ណៈ ថៅកែក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្នុងសង្កាត់ផ្សារកណ្តាលដែលមានចំនួន១០ភូមិ។ការចែកអំណោយនេះបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកវេទនា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចំនួន២០០គ្រួសារទទួលបានអង្ករ១៥គីឡូក្រាមមី១កេសនិង ត្រីខ១យួរ។
លោកបន្តថា ទោះបីអំណោយនេះមានចំនួនតិចតួចក្តីក៏បានចូលរួមជួយដោះ
ស្រាយដល់ទុក្ខលំបាករបស់បងប្អូនបាន១គ្រាដែរ,ចំពោះប្រជាពលរដ្ឋគ្មានឈ្មោះ បានទទួលថវិការម្នាក់ៗ២០,០០០រៀល។
សូមបញ្ជាក់ថា ក្នុងពិធីចែកអំណោយនេះក៏មានការចូលរួមពីលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល មន្ត្រីសង្កាត់ លោកមេភូមិ អនុភូមិផងដែរ។សៀ សេងលី