ព័ត៌មានជាតិ

ឯកឧត្តមហួត សុធី ជួបសំណេះសំណាលជាមួយសមាជិកក្រុមការងារចុះពង្រឹងក្នុងសង្កាត់សំរោង

 

(ឧត្តរមានជ័យ)កាលពីអំឡុងចុងសប្តាហ៏កន្លងទៅនាព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០២៣នេះឯកឧត្ដមហួតសុធី ប្រធានក្រុម ការងារគណបក្សថ្នាក់ខេត្តចុះជួយក្រុងសំរោង អញ្ជើញជួបសំណេះសំណាល ពិសាបាយសាមគ្គី នឹងផ្ដល់ លិខិតថ្លែងអំណរគុណ ជូនទៅដល់លោក លោកស្រី អនុប្រធាននិងសមាជិក ការងារ ចុះពង្រឹងតាមបណ្ដាភូមិទាំង១៨ ក្នុងសង្កាត់សំរោងខេត្តឧត្តរមានជ័យ ពិធីនេះប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណភោជនីយដ្ធានវណ្ណស្រីការ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមហួតសុធីប្រធានក្រុមការងារគណបក្សខេត្តចុះជួយក្រុងសំរោង បានកោតសរសើរ ដល់លោកប្រធានអនុប្រធាន និងក្រុមការងារ គណៈបក្សខេត្តថ្នាក់ខេត្តបានសហការគ្នាក្នុងការបំពេញនូវតួនាទីចុះ ជួយនៅតាមមូលដ្ធាន ការខិតខំប្រឹងប្រែង របស់ សមាជិក កន្លងមកគឺជាការងារមួយដ៏មានសារៈសំខាន់ សម្រាប់ ជួយដល់សង្កាត់ និងភូមិ នៅក្រុងសំរោង ទាំងមូលបានយ៉ាងរលូនមានតម្លាភាព។

 

សូមជម្រាបថា ឯកឧត្តមប្រធានក្រុមការងារ គណបក្សថ្នាក់ខេត្តចុះជួយក្រុងសំរោងបានជួបសំណេះសំណាលនិងពិសារបាយសាមគ្គីយ៉ាងសប្បាយរីករាយក្រៃលែងហើយនោះជាចុងក្រោយក៏បានអញ្ជើញជាកិត្តិយសផ្តល់ជូនដោយផ្ទាល់ដៃនូវលិខិតថ្លែងអំណរគុណដល់លោកលោកស្រីអនុប្រធាននិងសមាជិកក្រុមការងារចុះពង្រឹងតាមបណ្តាភូមិទាំង១៨ក្នុងសង្កាត់សំរោង ដែលបានខិតខំបំពេញ ការងារ ក្នុងរយៈកាលកន្លងមកផងដែរ។(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.