ព័ត៌មានសន្តិសុខសង្គម

ឪពុកដែលប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ស្វាយរៀង ៖ ឪពុកដែលប្រើអំពើហិង្សាលើកូនស្រីដូចសត្វតិរច្ឆាន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន។ ពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។

គួររំលឹកថា ហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បានបង្ហោះនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា «ខ្ញុំសូមឱ្យខាងច្បាប់ជួយរកយុត្តិធម៌ឱ្យប្អូនស្រីខ្ញុំផងចុះ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

បញ្ហានេះ លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន។

លោកអធិការបន្តថាលោកបានអោយលោកនាយប៉ុស្តិ៍ច្រកម្ទេសចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ តែរកមិនឃើញដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសម្ដងរួចហើយដែរ៕

kdn

Leave a Reply

Your email address will not be published.