បាត់ដំបងៈលោកវរសេនីយ៍ទោសុខនិមល,នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានឲ្យដឹងថាកម្លាំងជំនាញបានសហការជា១កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាបការជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីរក្សាទុកដឹកជញ្ជូនឬជូញដូរ នូវសាធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។
ហេតុការណ៏ឃាត់ខ្លួនពួកគេនៅវេលាម៉ោង១៦:៤៥នាទីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចក្រុមទី១៤ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកបន្តថា ជនសង្ស័យទាំង០២នាក់ទី១,មានឈ្មោះសេង គឹមហៀង, អាយុ២៨ឆ្នាំមានទីលំនៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយការឃាត់ខ្លួនវត្ថុតាង ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកICE)ពណ៌សថ្លាចំនួន០៣ថង់ទម្ងន់១០,២១ក្រាមរួមនិងសម្ភារៈពាក់ព័ន្ធការវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
លោកបន្តថា ឆ្លងតាមចម្លើយសារភាពរបស់ឈ្មោះសេង គឹមហៀង និងដោយមានការអនុញ្ញាតពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានបន្តនិតិវិធីរហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតនៅថ្ងៃទី១៩កញ្ញាដដែលវេលាម៉ោង១៧,១០នាទីនៅចំណុចភូមិសំណាញ់ឃុំស្រុកជាមួយគ្នា។ជនសង្ស័យមានឈ្មោះសំអាត ជីសែនហៅកា ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិ ឃុំចាប់ខ្លួនខាងលើ ដកហូតបានវត្ថុតាង ទូរស័ព្ទដៃ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គ្រឿងញៀននេះ ខ្លួនទិញពីជនមិនស្គាល់មុខមកលក់ចែកចាយបន្តនិងប្រើប្រាស់ផ្ទាល់ខ្លួនឯងផង។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕