ព័ត៌មានសន្តិសុខសង្គម

ទើបប្រជុំដាក់ផែនការហើយក្ដៅៗមានប្រសិទ្ឋភាពមែនក្រុមចោរត្រូវបានក្របូចជាប់

 

ខេត្តឧត្តរមានជ័យ#មុខសញ្ញាចោរលួចសកម្ម រយៈពេល២ថ្ងៃលួចម៉ូតូបាន២គ្រឿង នៅសង្កាត់អូរស្មាច់ជាប់អន្ទាក់នគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៥០នាទី ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អភិឆាត អៃថា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ មានទីលំនៅស្រុកឆៃប្រាកាន ខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ: កម្មករសំណង់ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ: ឧត្តរមានជ័យ 1F-9718  របស់ជនរងគ្រោះឈ្មោះ ម៉ែន វ៉ាន់នេន ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលបានចតទុកនៅមុខផ្ទះដោយពុំបានដកកូនសោរចេញ ជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ ដោយទទួលបានព័ត៌មានពីជនរងគ្រោះ លោកអនុសេនីយ៍ឯក អ៊ុជ ប៊ុនអ៊ុយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ បានចុះដល់ទីកន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងតាមប្រមាញ់ចាប់បានជនសង្ស័យ ព្រមទាំងវត្ថុតាងនៅចំណុចតាមផ្លូវក្រវ៉ាត់ព្រំដែនស្ថិតក្នុងភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីសួរចម្លើយរួចមក ឈ្មោះ អភិឆាត អៃថា បានឆ្លើយសារភាព ខ្លួនបានស៊ីដាច់ម៉ូតូ១គ្រឿងទៀត ពីផ្សារឆងចម យកទៅលក់ឲ្យឈ្មោះ ឈឿន ប៊ីប ភេទប្រុស នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្នុងតម្លៃ១៥០,០០០ រៀល ក្នុងពេលនោះដែរលោកនាយប៉ុស្តិ៍ បានបន្តស្រាវជ្រាវ ឃាត់ខ្លួនឈ្មោះ ឈឿន ប៊ីបនិងដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ស្លាកលេខ ឧត្តរមានជ័យ 1C-3202 នាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានប្រគល់ម៉ូតូទាំង២គ្រឿងខាងលើជូនម្ចាស់ដើមវិញ។


បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ចាត់នីតិវិធីបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.