(ឧត្តរមានជ័យ)សេចក្តីរាយការណ៏ព័ត៌មានជាបឋមមានហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបង្កឡើងដោយសាមណេរ១អង្គនាក់បានចងកធ្វើអត្តឃាតបង្កឲ្យមានការភ្ញាក់ផ្អើកទាំងព្រឹកខណ:នៅពេលដែលមានញាតិញ៉ោមពុទ្ធិបរិស័ទមកកាន់បិណ្ឌដាក់វេនទី៥ ដែលករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨ទៅ៩ថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ស្ថិតនៅក្នុងបរិវេណវត្តជ័យមង្គលបុស្បូវ ភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បើតាមប្រភពពីព្រះចៅអធិការវត្តជ័យមង្គលបុស្បូវបានមានសង្ឃដីការឲ្យដឹងនៅថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ថា សាមណេរ១អង្គដែលសុគត់នេះមានព្រះនាម សាមណេរ ជាញ៉យ ព្រះជន្ម២៥ព្រះវស្សា គឺពិតជាព្រះសង្ឃគង់នៅវត្តពិតប្រាកដកមែនហើយបានមកសាងផ្នូសសងគុណម្តាយដែលស្លាប់បាត់ទៅមានរយ:ពេលបានតែ២ខែប៉ុណ្ណោះហើយការគិតខ្លីរហូតឈានដល់ការចងកសុគតដោយអង្គឯងនេះក៏អាត្មាពុំដឹងរឿងច្បាស់លាស់ដែរ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុឈ្មោះជាហឿនភេទស្រីអាយុ៤៤ឆ្នាំត្រូវជាបងស្រីរបស់សាមណេរដែលសុគត់បានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្អូនរបស់គាត់កាលពីម្តាយស្លាប់ក៏បានមកបួសសងគុណម្តាយ ទើបបានប្រហែលជា២ខែនឹងទេ ហើយលោកប្អូនរបស់គាត់នៅពេលថ្មីៗនៅមុនពេលកើតហេតុក៏ធ្លាប់មានសង្ឃដីការតាមទូរស័ព្ទថា ញោមជាបងស្រី អាត្មាចង់ទៅគង់នៅវត្តគោកមនស្រុកបន្ទាយអំពិលវិញតែគាត់ជាបងធ្លាប់ប្រាប់តបវិញថាបើលោកប្អូនទៅគង់នៅគោកមនវាឆ្ងាយពីបងប្អូនហើយមួយទៀតពិបាកបងប្អូនធ្វើចង្ហាន់មកប្រគេនលុះដល់ព្រឹកមិញនេះមានគេមកប្រាប់គាត់ថា លោកប្អូនជា ញ៉យ សុគតនៅក្នុងកុដ្ធបាត់ទៅហើយ។
សូមបញ្ជាក់ថាជុំវិញករណីព្រះសាមណេរ១អង្គសុគតនៅក្នុងបរិវេណវត្តជ័យមង្គលបុស្បូវដោយអង្គឯងនេះជាក់ស្តែង ក្រុមការងារព័ត៌មានពុំអាចសុំការបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ពីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេនៅព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣នេះ ដោយក្រោយពេលកើតហេតុមានវត្តមានសមត្ថកិច្ចនគរបាលនិងមន្ត្រីអាវុធហត្ថកំពុងហ៊ុំព័ន្ធទីតាំងកន្លែងកើតហេតុរង់ចាំការធ្វើកោសល្យវិច្ច័យពីសមត្ថកុច្ចជំនាញនិងក្រុមគ្រូពេទ្យទើបអាចសន្និដ្ធានបាន ថាតើការសុគតរបស់សាមណេរ១អង្គខាងលើមូលហេតុអ្វីឲ្យពិតប្រាកដផងដែរ។( ដោយឈឿន ប៊ុនឈី )