ប៉ោយប៉ែត:កម្លាំងសមត្ថកិច្ចនគរបាលដោយឃើញមានភាពរញ៉េរញ៉ៃខ្លាំងពេកក្នុងមូលដ្ឋានត្រូវបានលោកវ/ឯសៅ សារឿន អធិការប៉ូលីសក្រុង
ប៉ោយប៉ែតនៅព្រឹកថ្ងៃទី19 11 22 វេលាម៉ោង08 30នាទីបានបញ្ជាឲ្យកម្លាំងប៉ូលីសក្រុងប៉ោយប៉ែតដឹកនាំដោយលោកវ/ទ ង៉ាន់ អ៊ុយអ៊ាង ដោយមានការសហការចូលរួមពីកម្លាំងប៉ុស្តី៍សង្កាត់ប៉ោយ
ប៉ែតលោកវ/ត្រ សួន ស៊ីម៉ាប់ រួមទាំងកម្លាំងប្រជាការពារភូមិនិងកម្លាំងប៉ូលីសប៉ុស្តិ៍សង្កាត់អូរឬស្សី ដឹកនាំដោយលោកអ/ឯ ចាន់ ពន្លឺរតនះ ចុះមករៀបចំសណ្តាប់ធ្នាប់ហាមមិនឲ្យលក់ដូរលើផ្លូវសារធារណ:និងណែនាំឲ្យរើចេញពីចិញ្ចើមផ្លូវក្នុងថ្ងៃនេះ ចាប់ពីថ្ងៃស្អែកទៅ អនុវត្តន៍ច្បាប់ យកឡានមកស្ទូចយកទៅទុកអធិការហើយ និងចតម៉ូតូ ពាសវាលពាសកាលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ មុខមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត និងផ្សារសមាគមន៍ស្ថិតនៅភូមិចាន់គីរី សង្កាត់ ក្រុងប៉ោយប៉ែត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ៕
លោកវ/ទ ង៉ាន់ អ៊ុយអ៊ាង នគរបាលសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែតបានឱ្យដឹងថា ការដាក់លក់ដូររបស់ប្រជាពលរដ្ឋរំលោភលើដីចំណីផ្លូវមានភាពអនាធិបតេយ្យបង្កការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់កម្លាំងសមត្ថកិច្ចត្រូវតែចុះរៀបចំសណ្តាប់់ធ្នាប់ឱ្យបានល្អឡើងវិញ។
លោកបន្តថា ក្រោយពីធ្វើការរៀបចំណែនាំពួកគាត់កំណត់ឱ្យដាក់លក់ដូរតាមការកំណត់ម្តងនេះហើយបើពួកគាត់នៅតែរំលោភលើដីចំណីផ្លូវួទៀតពេលកម្លាំងចុះមកពេលក្រោយនិងអនុវត្តតាមផ្លូវច្បាប់ហើយ។ដោយឪលី ប៉ ប៉