ព័ត៌មានជាតិ

ឯកឧត្តម សេរី កុសល ចុះជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ផ​ជាង​២០០០​នាក់ នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ​) ៖ នៅព្រឹក ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម​ សេរី កុសល អនុប្រធាន​ក្រុមការងារ​រាជ​រដ្ឋបាល​ចុះ​មូល​ដ្ឋាន​ខេត្តបន្ទាយ​មាន​ជ័យ និងជាតំណាងរាស្ត្រមណ្ឌលបន្ទាយមាន​ជ័យ អមដំណើរដោយ ឯកឧត្តម លោកជំទាវ​គណប្រតិភូ​បានចុះជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ផ​ជាង​២០០០​នាក់ នៅបរិវេណ វត្តតាវង ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ ឯកឧត្តម​ សេរី កុសល បានផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធិបណ្ដិត ប៊ុន រានី ហ៊ុនសែន​ ជូនដល់បងប្អូនប្រជាពល​រដ្ឋ ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ហើយពិធីជួបសំណេះ​សំណាលនេះ ឯកឧត្តម និងក្រុម​ការ​ងារ បានរៀបចំនូវនំបញ្ចុក ជូនបងប្អូន​ប្រជា​ពលរដ្ឋ​ហូបរួមគ្នាក្នុងបរិយាកាសសប្បាយ​រីករាយ ស្និតស្នាល និងសាមគ្គីភាព​ផងដែរ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម សេរី កុសល បាននាំយក​សារុងមួយ ថវិកា​៥០០០រៀល ជាទ្រនាប់ដៃ​ជូនដល់ប្រជាពលរដ្ឋ​ជាង២០០០នាក់ និងលោកតាជីលោកយាយជី ១៣៣ នាក់ ដោយលោក​តា​ជី​ទទួលបាន អាវសមួយ ខោចែវមួយ ថវិកាមួយម៉ឺនរៀល និងលោកយាយជីទទួលបានសារុងមួយ ថវិកាមួយម៉ឺនរៀល។ ដោយឡែក ឯកឧត្តម បានចូលរួមកសាងសា​លាធម្មសភា ក្នុងវត្តតាវង ភូមិតាវង ឃុំពន្លៃ នៅស៊ីម៉ង់ត៍១០តោន និងថវិការ៥០០ដុល្លារ បន្ថែមទៀតផងដែរ៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.