ព័ត៌មានសន្តិសុខសង្គម

កម្ពស់ទឹកជាង៤ម៉ែត្រនិងប្រកាសអាសន្នក្នុងខេត្តឧត្តរមានជ័យ


ឧត្តរមានជ័យៈអាជ្ញាធរស្រុកអន្លង់វែងបានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:០០នាទីល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៦ម៉ែត្រ ស្រកចុះវិញ ០,១៤ម៉ែត្រ ។


អាជ្ញាធរខាងលើបន្តថា កម្ពស់ទឹកប្រកាសឲ្យដឹងមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្របើសិន-កម្ពស់ទឹកឡើងដល់ ៤,២០ម៉ែត្រនិងត្រូវប្រកាសអាសន្នហើយ។


អាជ្ញាធរខាងលើសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ ដោយប្រការណាមួយជាយថាហេតុ ៕

kdn

Leave a Reply

Your email address will not be published.