ព័ត៌មានសេដ្ឋកិច្ច

ផ្សារ គ្លូប៊ល ហៅស៍ សម្ភោធឱ្យដំណើរការលើទឹកដីខេត្តបាត់ដំបង

 

បាត់ដំបង÷ផ្សារ គ្លូប៊ល ហៅស៍ សាខាខេត្តបាត់ដំបងនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ ជាមួយក្រុមហ៊ុន LYP Group ក្នុងទំហំទុនវិនិយោគសរុប ១៦ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថានេះជាផ្សារទី១ដំបូងគេសម្រាប់ខេត្តបាត់ដំបងហើយត្រូវបានសម្ភោធនៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធជាផ្លូវការសាខាទី២ នៃផ្សារ គ្លូប៊ល ហៅស៍ លើទឹកដីខេត្តបាត់ដំបង ដែលជាខេត្តដ៏មានសកត្តានុពលរបស់កម្ពុជា។(ដោយថេង ដារ៉ា)

 

kdn

Leave a Reply

Your email address will not be published.