ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង៤០នាក់០៨នាក់មានសារធាតុញៀនចាត់ការតាមនិតិវិធី៣២នាក់អប់រំឱ្យទៅផ្ទះវិញ

 

ប៉ោយប៉ែត:ដោយអនុវត្តតាមគោលនយោបាយតភូមិ/ឃុំ មានសុវត្ថិភាពក្រោយទទួលបទបញ្ជាពីលោក វ.ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ខែគុម្ភះឆ្នាំ២០២៤កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វ.ត្រី គង់ រិទ្ធា ឋានៈ មន្ត្រីនគរបាលយុត្តិធម៌ ចុះបង្ក្រាបក្មេងទំនើងចំនួន៤០នាក់ ក្នុងនោះពិនិត្យឃើញមានសារធាតុញៀនក្នុងទឹកនោមចំនួន០៨នាក់បានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបន្តទៅតុលាការ។

ចំណែកក្មេងទំនើង៣២នាក់ទៀត បានអប់រំណែនាំ ឱ្យអាណាព្យាបាលធានាត្រលប់ទៅលំនៅដ្ឋានវិញ។(ដោយថេង ដារ៉ា)

kdn

Leave a Reply

Your email address will not be published.