កំពង់ធំ៖ មន្ត្រីឣនុវត្តន៍គម្រោងរេដបូកទំរីងបានឱ្យដឹងថា ដោយមានការសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្រ្កាបបទល្មើស អាឈើនៅតំបន់ វាលរឹង ក្នុងឃុំ បឹងល្វា ស្រុកសន្ទុក ខេតកំពង់ធំ នៅចំណុច
UTM(552597-1409918)និង (553717-
1410467)ដកហូតបានរណាយន្តចំនួន០២
គ្រឿងនិងឃាត់ខ្លួនបានមនុស្សចំនួន០១នាក់។
មន្ត្រីឣនុវត្តន៍គម្រោងដដែលបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងទាំងឣស់បានប្រមូលយករក្សាទុកនៅស្នាក់ការឣូរកំពប់ឣំបិល ចំណែកឯមនុស្សធ្វើកិច្ចសន្យានឹងឱ្យត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ។
មន្ត្រីខាងលើបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សានូវធនធានធម្មជាតិរបស់យើងទាំងអស់គ្នា ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់អំពីដើមឈើសត្វព្រៃនិងដើម្បី បរិស្ថាន ទេសចរណ៍ ទៅថ្ងៃអនាគតសម្រាប់ជាតិយើងទាំងអស់គ្នា។