ខេត្តប៉ៃលិន÷ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២ករណី ដូចខាងក្រោម៖
ទី១-ជនសង្ស័យឈ្មោះ ឡុក ភិលាប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ចំនួន០២លេីកក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ពាក់ព័ន្ធ និងករណីគ្រឿងញៀន។
ទី២-ជនសង្ស័យឈ្មោះ ឡោះ ម៉ាត់មីន ហៅ ខ្មៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ចំនួន០២លេីក ក្នុងឆ្នាំ២០១៨ពាក់ព័ន្ធនិងករណីគ្រឿងញៀន និងឆ្នាំ២០២១ ពាក់ព័ន្ធ និងករណីហិង្សា។
ទី៣-ជនសង្ស័យឈ្មោះ អ៊ុក ខាត់ណា ហៅ ឆ្លូញ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុ(+)ជាមុខសញ្ញាចាស់ ធ្លាប់ពាក់ព័ន្ធ និងករណីលួច។
-ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចឆ្កឹះសោរផ្ទះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។
-បច្ចុប្បន្ន៖ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។
១-ជនរងគ្រោះឈ្មោះ សៀ ធីរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-អំពីរឿងហេតុ៖ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០០៨និង០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ទីលំនៅភូមិ/សង្កាត់ខាងលើ។
-មុនពេលកេីតហេតុ៖ជនរងគ្រោះបេីកទ្វារផ្ទះពីខាងក្រោយចោល ហេីយមកអង្គុយលេងនៅមុខផ្ទះ លុះដល់វេលាម៉ោងកេីតហេតុខាងលេី ពេលជនរងគ្រោះចូលទៅក្នុងផ្ទះវិញទេីបដឹងថាបាត់ប្រាក់ និងសម្ភារៈសរុបរួមមាន៖
១-ប្រាក់ខ្មែរប្រហែល៧០,០០០៛។
២-ទូរស័ព្ទដៃម៉ាកOppo ពណ៌ក្រហមចំនួន ០១គ្រឿង។
៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក។
៤-ក្បាលបាញ់ហ្គាស់កំប៉ុងចំនួន០១។
២-ជនរងគ្រោះឈ្មោះ យិន សុតប៉ូលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-អំពីរឿងហេតុ៖ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានចាក់សោរផ្ទះទុកចោលហេីយទៅលេងបុណ្យចូលឆ្នាំខ្មែរ នៅស្រុកកំណេីតខេត្តកំពត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានត្រឡប់មកវិញឃេីញបាត់សោរចាក់ពីក្រៅហេីយជនរងគ្រោះចូលទៅក្នុងផ្ទះទេីបដឹងថាបាត់បង់សម្ភារៈសរុប៖
១-ដុំសោនកាតចំនួន០១។
២-កាសសុីនចំនួន០១។
៣-ម៉ៃក្រូហ្វូនចំនួន០១។
៤-ជេីងទ្រម៉ៃក្រូហ្វូនចំនួន០១។
-សរុបជាទឹកប្រាក់ចំនួន៤៥០$(បួនរយហាសិបដុល្លាអាមេរិចគត់)។
-វត្ថុតាងដកហូតសរុបរួមមាន៖
១-ទូរស័ព្ទដៃម៉ាក Oppo ពណ៌ក្រហមចំនួន ០១គ្រឿង។
២-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក។
៣-កាសសុីនចំនួន០១។
៤-ក្បាលហ្គាស់កំប៉ុងចំនួន០១។
៥-កាតចំរុះ គ្រឿងសម្ភារៈទូរស័ព្ទដៃ និងប្រដាប់ជក់គ្រឿងញៀន មួយចំនួន។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់៕ដោយ៖នាក់ ង៉យ
–