ព័ត៌មានសិល្បះ និងកីឡា

អគ្គស្នងការនគរបាលជាតិ អបអរសាទរ និងកោតសរសើរចំពោះកីឡាករកីឡាករ កីឡាការិនី នគរបាលជាតិកម្ពុជា ទទួលបានមេដាយ

ភ្នំពេញ:អគ្គស្នងការនគរបាលជាតិ អបអរសាទរ និងកោតសរសើរចំពោះកីឡាករ កីឡាការិនី នគរបាលជាតិកម្ពុជា ទទួលបានមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពីភពលោក លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់ (The 19th World Police & Fire Games 2022 Rotterdam, Netherland)។


ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងចំនួន ៣ចំណុច៖
១-ការចូលរួមប្រកួតកីឡាជាលក្ខណៈពិភពលោករបស់នគរបាលជាតិកម្ពុជា ជាមោទនភាពរបស់ប្រទេសជាតិយើង ហើយការទទួលបានលទ្ធផលដ៏ធំធេងនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់វិស័យកីឡានិយាយជារួម និយាយដោយឡែកវិស័យកីឡារបស់នគរបាលជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
២-ការធ្វើឲ្យវិស័យកីឡារបស់នគរបាលជាតិ មានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសឈានដល់ការស្មើមុខស្មើមាត់លើឆាកអន្តរជាតិ គឺបានមកពីការដឹកនាំ និងគាំទ្រយ៉ាពេញទំហឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានមកពីការខិតខំហ្វឹកហាត់របស់កីឡាករ កីឡាការិនីរបស់យើង។


៣-នគរបាលជាតិ ប្តេជ្ញាចិត្តធ្វើឲ្យវិស័យកីឡារបស់នគរបាលជាតិកម្ពុជា មានការរីកចម្រើន និងទទួលបានជោគជ័យថ្មីបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពីភពលោក លើកទី១៩ ឆ្នាំ២០២២ (The 19th World Police & Fire Games 2022 Rotterdam, Netherland) សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល។
សូមជម្រាបថា ក្នុងការប្រកួតកីឡាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នគរបាលជាតិកម្ពុជា ទទួលបានមេដាយសរុបចំនួន ៣៣ ក្នុងនោះ៖
១-ជូជីតស៊ូ-JIU Jitsu មេដាយមាស ១, ប្រាក់ ៣, សំរឹទ្ធ ១
២-ចំបាប់-Wrestling មេដាយមាស ៣, ប្រាក់ ១, សំរឹទ្ធ ២
៣-យូដូ-Judo មេដាយសំរឹទ្ធ ៣
៤-វាយកូនឃ្លីលើតុ-Table Tennis មេដាយសំរឹទ្ធ ១
៥-ការ៉ាតេ-Karate មេដាយមាស ១, ប្រាក់ ២, សំរឹទ្ធ ២
៦-វាយសី-Badminton មេដាយប្រាក់ ១, សំរឹទ្ធ ១
៧-តេក្វាន់ដូ-Taekwondo មេដាយមាស ៣
៨-ចំបាប់កាច់ដៃ-Wrist Wrestling មេដាយមាស ៦, ប្រាក់ ១
៩-លើកទម្ងន់-Push/Pull lifting មេដាយមាស ១ ៕

kdn

Leave a Reply

Your email address will not be published.