ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្តនៅថ្ងៃទី២៧.កញ្ញាឆ្នាំ២០២០បានចុះឃាត់ចាប់ជនសង្ស័យម្នាក់ដែលលាក់ទុកក្រឡចាស់ៗរកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
លោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្តបានឲ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ ក្នុងបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)ជនសង្ស័យមានឈ្មោះ (ឡេ វ៉ាងហួន) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច .ធំចំនួន២៨១ក្រឡ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តបន្តតាមនីតិវិធី។