ភ្នំពេញ÷មានករណីខ្មាន់កាំភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរីប៉េងហួតបឹងស្នោរ ដោយប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានមនុស្សស្លាប់២នាក់និងរងរបួស២នាក់ ក្នុងករណីខាងលើ ចំណែកខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន។
ក្នុងករណីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលម៉ោង៣និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបុរីប៉េងហួតមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនបង្ក៕
សូមបញ្ជាក់ផងដែរថា (នៅក្នុងព្រឹត្តិការណ៍ថ្មីៗដែលទទួលបានការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកំហឹង និងការដោះស្រាយជម្លោះក្នុងលក្ខណៈស្ថាបនា។
ឧប្បត្តិហេតុពាក់ព័ន្ធនឹងឧកញ៉ាម្នាក់ដែលបានបាញ់សម្លាប់អ្នកជិតខាងរបស់គាត់ក្នុងការឆ្លើយតបទៅនឹងជម្លោះពាក្យសំដីគឺជាឧទាហរណ៍ដ៏សំខាន់មួយអំពីរបៀបដែលកំហឹងដែលមិនអាចគ្រប់គ្រងបានអាចនាំឱ្យមានលទ្ធផលសោកនាដកម្ម។
វាអាចយល់បានក្នុងការមានអារម្មណ៍តានតឹង ឬតូចចិត្តនៅពេលប្រឈមមុខនឹងជម្លោះឬការខ្វែងគំនិតគ្នា ប៉ុន្តែវាសំខាន់ណាស់ក្នុងការស្វែងរកវិធីដែលល្អដើម្បីដោះស្រាយ និងដោះស្រាយអារម្មណ៍ទាំងនេះ។ អំពើហឹង្សា និងការឈ្លានពានមិនគួរជាចំលើយឡើយ ព្រោះវាគ្រាន់តែបម្រើដល់វដ្តនៃគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញប៉ុណ្ណោះ។នេះគឺជាគំនិតដ៏ល្អមួយរបស់ម្ចាស់ account facebook ម្នាក់ដែលគាត់បានបញ្ចេញទស្សនៈល្អដើម្បីអប់រំនៅពេលដែលកើតមានកំហឹងដែលយើងទប់មិនបានក្នុងរយៈពេលមួយភ្លែតគ្រាន់តែរឿងជម្លោះតិចតួចសោះ។)
សូមបញ្ជាក់ផងថា បច្ចុប្បន្នជនសង្ស័យដែលជាជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ហើយដើម្បីសួរចម្លើយនិងចាត់ការទៅតាមផ្លូវច្បាប់។(ដោយថេង ដារ៉ា)