ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិន ហៅអ្នក​រត់តាក់ស៊ី មកសាកសួរ​ករណី​រឿងជម្លោះ​ជាមួយ​ នឹងមន្ត្រី​កងរាជអាវុធហត្ថខេត្ត ដើម្បីប្រឹក្សាផ្នែកផ្លូវច្បាប់

 

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០​២៤ លោកជំទាវ បាន ស្រីមុំ អភិអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមកា​រងារជួបជាមួយប្រជាពលរដ្ឋម្នាក់ ដែលជាម្ចាស់ឡានតាក់ស៊ី និងលោកមេភូមិ​ ដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព ជូនគាត់​ក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានអះអាងថា កម្លាំងកងរាជអាវុធហត្ថ ខេត្តមួយក្រុមដឹកនាំដោយមេបញ្ជាការរងកង​រាជ​អាវុធហត្ថខេត្តប៉ៃលិនម្នាក់ទើបតែនឹងតែងតាំងថ្មីៗ បាននាំកូនចៅទៅជាក្រុមមានគ្នាចំនួន៤នាក់ស្លៀកពាក់ជា ឯកសណ្ឋានសំរុកចូលទៅចាប់បុរសម្នាក់ទាំងយប់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារ ព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគ្មានដីកាអ្វីទាំងអស់ តែត្រូវបងប្អូន​ប្រជាពលរដ្ឋអ្នក​ជិតខាងឃើញ ក៏​នាំគ្នាម​កជួយប្រ​តាយប្រតប់ និងស្រែ​កឆោឡោធ្វើអោយ​ក្រុមកងរាជអាវុធហត្ថ​នោះនាំគ្នាចូល​ឡានត្រ​លប់ទៅវិញបាត់ស្រមោល៕ ដោយ ៖ នាក់ ង៉យ

kdn