ព័ត៌មានសន្តិសុខសង្គម

មិនថាឈើគល់ងាប់ឬរស់ទេឱ្យតែដឹកចេញពីតំបន់អភិរក្សដែនជម្រកការពារសត្វព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត កម្លាំងជំនាញចម្រុះធ្វើការបង្ក្រាបទាំងអស់

 

ឧត្តរមានជ័យ:យ៉ាងហោចណាស់ មានគោយន្តកន្ត្រៃមួយគ្រឿងដឹកគល់ឈើធ្នង់ងាប់ចេញពីតំបន់អភិរក្សដែនជម្រកការពារសត្វព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត ជាតំបន់ហាមឃាត់ដាច់ខាតត្រូវបាន កម្លាំងជំនាញ មន្ទីរបរិស្ថានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាប យកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត ដែលកិច្ចប្រតិបត្តិការបង្ក្រាបគោយន្តកន្ត្រៃដឹក គល់ឈើធ្នង់នេះដែរ គឺធ្វើឡើងកាលពីយប់ម៉ោង៨ទៅម៉ោង៩នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៤ស្ថិតនៅត្រង់ចំណុចភូមិបាក់នឹម សង្កាត់សំរោង ខេត្តឧត្តរមានជ័យ។

លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តបាន ប្រាប់ឲ្យដឹងនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤នេះថា កាលពីយប់មិញនេះ កម្លាំងជំនាញបរិស្ថានគឺពិតជាបានបង្ក្រាបគោយន្តកន្ត្រៃដឹកគល់ធ្នង់ចេញពីតំបន់អភុរក្សដែនជម្រកការពារ សត្វព្រៃសហគមន៍សង្ឃរុក្ខាវ័ន្តពិតប្រាកដមែន ហើយការបង្ក្រាបនេះគឺសមត្ថកិច្ចចម្រុះមានទាំងមន្ត្រីឧទ្យានុរក្ស មន្ត្រីយោធាធ្វើការ តាមប្រមាញ់ ប្រផាប់ ចាប់ ប្រភីង គេចខ្លួនចូលផ្ទះរបស់ប្រជាពលរដ្ធ រហូតឈានដល់ចាប់ឃាត់ គោយន្តកន្ត្រៃដឹកគល់ឈីដោយគ្មានការអនុញ្ញាតស្ថិតនៅត្រង់ចំណុចភូមិបាក់នឹមសង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមាន
ជ័យយកមកកាន់មន្ទីរបរិស្ថានទាំងយប់តែម្តង។

លោកប្រធានមន្ទីរបរិស្ថានដដែលបានអះអាងឲ្យដឹងទៀតថា ចំពោះការឃាត់គោយន្តកន្ត្រៃដឹកជញ្ជូនគល់ឈើនេះដែរ កាលពីយប់មិញនេះបន្ទាប់ពីតាមប្រមាញ់ គោយន្តកន្ត្រៃរបស់ឈ្មួញខាងលើរួចហើយ កម្លាំងជំនាញបរិស្ថានក៏សុំគោលការណ៏ពី ឯកឧត្តមព្រះរាជអាជ្ញាខេត្ត នាំយកវត្ថុតាងយកមករក្សាទុក ហើយជាក់ស្តែងគោយន្តដឹក គល់ឈើនេះក៏ពុំមែនជារបស់ជនសង្ស័យ ជារបស់ឈ្មួញ។ដោយឡែកការដឹកជញ្ចូនគល់ឈើ ចេញពីតំបន់អភិរក្សគឺពុំមែនតែមួយលើកនោះទេ ហើយម្ចាស់ គោយន្តកន្ត្រៃដែលដឹក គល់ឈើនោះក៏ពុំមែនជាប្រជាពលរដ្ឋដែលទើបតែដឹកជញ្ជូនគល់ឈើមួយជើងដែរ គឺជាឈ្មួញកណ្តាល ព្រោះគាត់បានដឹកចេញពីចំណុច ដែលសមត្ថកិច្ចចម្រុះចាប់បានខាងលើ យកទៅចូលសិប្បកម្មនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ជាច្រើនលើក ច្រើនសារមកហើយដែលមន្រ្តីបានណែនាំមិនស្តាប់ ។

គួររំលឹកថា ក្រោយពី កម្លាំងជំនាញបរិស្ថាននឹងសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាប គោយន្តកន្ត្រៃដឹកគល់ហើយនោះក៏បាននាំទាំងគោយន្តកន្ត្រៃនិងគល់ឈើប្រភេទធ្នង់ជាច្រើនដុំយកមករក្សាទុកជាបណ្តោះអាសន្ននៅមន្ទីរបរិស្ថានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តពិន័យអន្តរកាលអនុវត្តទៅតាមនីតិ វិធី ដោយគ្មានការលើកលែងឡើយ។

មជ្ឈដ្ឋានមួយចំនួនបានលើកឡើងរិះគន់ថា ពេលខ្លះគល់ឈើងាប់ពុកផុយប្រជាពលរដ្ឋយកមកធ្វើអុសដុតសោះក៏សមត្ថកិច្ចជំនាញចាប់យកដែរ។តែបើពួកឈ្មួញកាប់បំផ្លាញកូនឈើទាំងតូចទាំងធំរស់ស្រស់ៗដុតធ្វើអុសធ្យូងលក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនគួរតែបង្រ្កាបពួកនោះឱ្យបានខ្លាំងក្លាបំផុតព្រោះពួកនេះជាអ្នកបំផ្លាញព្រៃឈើចុងក្រោយនៃវិនាសកម្មព្រៃឈើ។ គេមិនដែលយកឈើងាប់មកធ្វើធ្យូងកើតទេ។ ( bun chhy )

 

kdn

Leave a Reply

Your email address will not be published.