ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋជាច្រើនគ្រួសារលើកគ្នាមកតវ៉ាស្នើរសុំឲ្យអាជ្ញាធរជួយហាមឃាត់ គ្រឿងចក្រដែលកំពុងឈូសឆាយនៅលើដីផលប្រយោជន៏រួមរបស់ភូមិស្រម៉យកធ្វើអាស្រ័យផលផ្ទាល់ខ្លួន

 

ឧត្តរមានជ័យ:ប្រជាពលរដ្ឋ ជាច្រើនគ្រួសាររស់នៅក្នុងភូមិស្រម៉ ឃុំចុងកាល់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤នេះបានលើកគ្នាមកតវ៉ានៅលើដីផលប្រយោជន៏រួមសម្រាប់ប្រជាពលរដ្ធក្នុងភូមិមួយកន្លែងដែលគេស្គាល់ឈ្មោះថា(បឹងត្រពាំងក្បាលប្រឹស) ដើម្បីស្នើរសុំឲ្យអាជ្ញាធរ ឃុំ/ស្រុក ជួយហាមឃាត់ចំពោះគ្រឿងចក្រត្រាក់ទ័រជាច្រើនគ្រឿងដែលចូលមកទន្ទ្រានឈូសឆាយលើទីតាំង ជារបស់រួមស្ថិតនៅត្រង់ចំពណុចខាងលើយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឲ្យសោះ។

ប្រភពពីប្រជាពលរដ្ឋឈ្មោះរើយ សុន ភេទស្រីអាយុ៣៩ឆ្នាំដែលរស់នៅ ភូមិស្រម៉បានរៀបរាប់ប្រាប់ឲ្យដឹងថា ដីចំណុចរងការទន្រ្ទានយកទើបតែពេលថ្មីៗនេះមានគ្រឿងចក្រប្រមាណជាបួនទៅប្រាំគ្រឿងបានមកទន្ទ្រានឈូសឆាយពង្រាបដីសម្រាប់ធ្វើអាស្រ័យផលខណៈដែលពួកគាត់កំពុងតែ ឃ្វាលគោ និងដើរដកដំឡូងយកមកសម្រាប់ហូបជាប្រចាំថ្ងៃ។ហើយជាក់ស្តែងកាលពីលើកទី១ក្នុងថ្ងៃទី៣ លើកទី២នៅថ្ងៃទី០៩ នឹងលើកទី៣នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤នេះក៏គាត់បានឃើញមានគ្រឿង៤ទៅ៥គ្រឿងមកឈូសឆាយម្តងទៀត គាត់ក៏បានរាយការណ៏ទៅប្រាប់លោកមេភូមិ។

ប្រភពពីប្រជាពលរដ្ធឈ្មោះឡាវលៀប ភេទប្រុសអាយុ៤១ឆ្នាំដែលរស់ភូមិឃុំខាងលើបានលើក
ឡើងបន្តថា ចំពោះដីចំណុច បឹងត្រពាងក្បាលប្រឹសនេះដែរ កាលពីអំឡុងឆ្នាំ២០២២កន្លងទៅ ខាងអាជ្ញាធរខេត្តបានធ្វើការដោះស្រាយសម្របសម្រួលដោយហាមប្រាមមិនឲ្យគ្រឿងចក្រឬបុគ្គលណាយកគ្រឿងចក្រមកធ្វើនៅលើដីចំណុចនេះបានឡើយ ទើបតែ ឆ្នាំ២០២៤នេះក៏លេចមានគ្រឿងចក្រ ប្រមាណជាបួនទៅប្រាំគ្រឿងចូលមកឈូសឆាយ ដោយគ្មានការអនុញ្ញាតិ ពីអាជ្ញាធរឃុំនិងស្រុក នោះឡើយ។

គួររំលឹកថា ប្រវត្តិដីមាត់ស្ទឹងស្ថិតត្រង់ចំណុចបឹងត្រពាំងក្បាលប្រឹសខាងលើពីដើមឡើយក្រុមហ៊ុនចិនមកសាងសង់ធ្វើទំនប់បង្ហៀរទឹកស្រែ១ ស្រែ២ ហើយក៏បានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចហើយ បន្ទាប់មកក៏ចិនប្រគល់ជូនមកភូមិស្រម៉ទុកជាកម្មសិទ្ធរួម ហើយមិនអនុញាតិឲ្យបុគ្គលរូបណា មានសិទ្ធដាំដំឡូងមី រឺធ្វើអ្វីផ្សេងបានឡើយ ហើយនិយាយជារួមដីតំបន់នេះក៏ជាអំណោយរបស់ក្រុមហ៊ុនចិនដែរ។

សូមជម្រាបថា ទាក់ទិនទៅនឹងការលើកឡើង នឹងលើកគ្នាមកតវ៉ាពីសំណាក់បងប្អូនយករដ្ឋនេះផងដែរ នៅរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ថ្ងៃដដែលនេះ លោករិទ្ធីប៉ាក់ អភិបាលស្រុកចុងកាល់ បានចាត់បញ្ជាផ្ទាល់ភ្លាមៗទៅលោកអភិបាលរងស្រុកចុងកាល់ប្រាប់លោកមេភូមិអញ្ជើញបងប្អូនប្រជាពលរដ្ធព្រមទាំង ម្ចាស់គ្រឿងចក្រមកជជែកដោះស្រាយគ្នានឹងធ្វើការហាមឃាត់បញ្ឈប់គ្រឿងចក្រទាំងនោះដោយពុំមានការអនុញ្ញាតិទៀតនោះឡើយ។ ហើយក្នុងនាមរដ្ធបាលស្រុកចុងកាល់ប្រសិនជាម្ចាស់គ្រឿងចក្រមិនព្រមបញ្ឈប់រាល់សកម្មភាពការឈូសឆាយដីត្រង់ចំណុចហាមឃាត់នោះទេលោកនឹងមានវិធានការតាមនីតិវិធីដោយគ្មានការលើកលែងឡើយ។ ( ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.