ព័ត៌មានសន្តិសុខសង្គម

ឡានថៃដឹកដំឡូងមីបុករះតកន្ទុយគ្នាជាមួយត្រាក់ទ័រដឹកស្រូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងនិងរងរបួសធ្ងន់២នាក់

 

ឧត្តរមានជ័យ:ឡានសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃដឹកដំឡូងមីពេញព្រៀបបានបុកជាមួយត្រាក់ទ័រវ៉េអងដឹកស្រូវបន្តកន្ទុយគ្នា ហើយក្រឡាប់ផ្ងារជើងច្រង៉ាងចាក់ដំឡូងមីចោលពេញផ្លូវបង្កការភ្ញាក់ផ្អើលទៅដល់អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាតនិងមនុស្សរងរបួសយ៉ាងធ្ងន់ធ្ងរចំនួនពីរនាក់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរបង្អែកខេត្តសៀមរាបភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវជាតិលេខ៥៨ តាមផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនក្នុងភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីអំឡុងចុងសប្តាហ៏ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤នេះ។

បើតាមប្រភពចេញពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញឡានសណ្ដោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃដឹកដំឡូងមីពេញព្រៀបគោលដៅបើកពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតបុក មួយត្រាក់ទ័រដឹកស្រូវនិងបុកបន្ដរះទៅដល់ឡានវ៉េអងផ្លូវប្រាំដែលចតនៅលើផ្លូវរង់ចាំដឹកស្រូវចេញពីទីតាំងស្រែរបស់ប្រជាពលរដ្ឋ លាន់ស្នូរតែប្រាវ ធ្វើឲ្យក្រឡាប់ ឡានសណ្ដោងរបស់ក្រុមហ៊ុនថៃដឹកដំឡូងមីស្រស់ផ្ងារជើងច្រងាងពេញផ្លូវធ្វើឲ្យស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក ជាបណ្ដោះអាសន្នសិន។

តាមការអះអាងពីសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យ បានរៀបរាប់ប្រាប់ឲ្យដឹងជាបឋមថា ឆ្លងតាមការពិនិត្យវាស់វែងជាក់ស្ដែងនិងសាក្សីព្រូឡានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគឺត្រាក់ទ័របើកដឹកស្រូវចេញពីក្នុងស្រែឆ្ពោះឡើងមកលើផ្លូវជាតិលុះមកដល់ឡើងនៅផ្លូវជាតិក៏ឡានថៃសណ្ដោងរ៉ឺម៉ក ដឹកដំឡូងមីទំនងបោះពួយយ៉ាងលឿនក៏បានបុកជាមួយនឹងត្រាក់ទ័រដឹកស្រូវនិងបុករះទៅលើ ឡានធំប្រភេទវ៉េអងផ្លូវ៥ស្ថិតនៅដងផ្លូវជាតិដែលចតនៅលើផ្លូវរងចាំដឹកស្រូវពីប្រជាកសិករស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីប្រជាការពារនៅកន្លែងកើតបានប្រាប់បន្តថា បន្ទាប់ពីឡានបុកបន្តកន្ទុយគ្នារួចមកឃើញមានរងរបួស មនុស្សចំនួនពីរនាក់ធ្ងន់ធ្ងរឈាមស្រោចពេញខ្លួនត្រូវបានសមត្ថកិច្ចមូលដ្ធានជួយអន្តរាគមន៏ខលហៅឡានពេទ្យដឹកយកទៅសង្គ្រោះតែម្តង។ក្រោយកើតហេតុភ្លាមក៏ឃើញមានវត្តមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខេត្តចុះទៅពិនិត្យនិងហៅគ្រឿងចក្រឡានស្ទួច អូសស្ទូចទាញយកឡានក្រឡាប់នោះចេញពីកណ្តាលផ្លូវដើម្បីសម្រួលកុំឲ្យកកស្ទះក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ធឆ្លងកាត់ទៅមក។

បច្ចុប្បន្ន នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យបានធ្វើការ វាស់វែងនិង ធ្វើកំណត់ហេតុដើម្បីស្ទូចយកវត្ថុតាងមករក្សាទុកនៅស្នងការសិននឹងធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធី។(Bun Chhy )

kdn

Leave a Reply

Your email address will not be published.