ព័ត៌មានសន្តិសុខសង្គម

មន្ត្រីជំនាញមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងការដ្ឋានខ្សាច់មួយកន្លែងដែលផុតសុពលភាពអាជ្ញាប័ណ្ណប្រចាំឆ្នាំ

 

 

( ឧត្តរមានជ័យ) ក្រោយពីមានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខណៈដែលឃើញការដ្ឋានបូមខ្សាច់ពូនដូចភ្នំមួយកន្លែងរួចដឹកតាមរថយន្តបើកបរលើផ្លូវកាត់បឹងធម្មជាតិត្រពាំងវែងយ៉ាងគគ្រឹកគគ្រេងមួយថ្ងៃៗតាមឡានធុនធំជាច្រើនគ្រឿង។ទីតាំងបូមខ្សាច់នេះស្ថិតនៅត្រង់ចំណុចភូមិត្រពាំងវែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពពីម្ចាស់ការដ្ឋានបូមខ្សាច់ឈ្មោះលីហាបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៣នេះថាទីតាំង ដែលគាត់កំពុងបូមខ្សាច់ នៅចំណុច ក្បែរបឹងធម្មជាតិត្រពាំងវែងនេះផងដែរជាកម្មសិទ្ធរបស់គាត់ផ្ទាល់ គឺគាត់បានទិញដីនេះបន្តពីគេ ដោយមានប្លង់បញ្ជាក់ទទួលស្គាល់ត្រឹមឃុំសង្កាត់ហើយការបើកកន្លែងបូមខ្សាច់ត្រង់ចំណុចមួយនេះលោកបានស្នើរសុំទៅមន្ទីរបរិស្ថាននិងមន្ទីររ៉ែនិងថាមពលព្រមទាំងអាជ្ញាធរពាក់ព័ន្ធរួចរាល់អស់ហើយ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៣ម៉ោងប្រហែលជា៤និង១០នាទីថ្ងៃដដែលនេះលោកភួងលីណាប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានចាត់ឲ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យដល់ទីតាំងការដ្ឋានបូមខ្សាច់ផ្ទាល់តែម្ដង នៅចំពោះមុខ មន្ត្រីជំនាញបាន បញ្ជាក់ប្រាប់ឲ្យដឹងថា ចំពោះទីតាំងខាងលើនេះគឺម្ចាស់ឈ្មោះលីហាបានធ្វើការស្នើសុំទៅមន្ទីរបរិស្ថានត្រឹមត្រូវអស់ហើយដោយបង់ថ្លៃវិភាគទានចូលមន្ទីរបរិស្ថានជាប្រចាំឆ្នាំរហូតមក ដោយឡែកនៅឆ្នាំនេះអាជ្ញាប័ណ្ណ របស់ឈ្មោះលីហានេះគឺត្រូវបានផុតកំណត់សុពលភាពបាត់ទៅហើយ។

ដោយឡែកការផុតសុពលភាពធ្វើអាជីវកម្មបូមខ្សាច់នេះមន្ត្រីជំនាញរបស់មន្ទីរបរិស្ថានក៏បានក្រើនរំលឹកដល់គាត់ដែរប៉ុន្តែម្ចាស់ការដ្ធានបូមខ្សាច់ខាងលើនេះគាត់បានសុំពន្យារពេលសិន ដូចនេះមន្ត្រីបរិស្ថានបានអះអាងបន្តថាចំពោះ ទីតាំងការដ្ឋាននេះផងដែរ គឺបានសុំច្បាប់អនុញ្ញាតិដល់មន្ទីររួចហើយដោយមានផ្ទៃដីក្រោម១ហិកតា គឺមន្ទីរជាអ្នកអនុញ្ញាតិច្បាប់អាជីវកម្មឲ្យតែបើចាប់ពីមួយហិកតាឡើងទៅគឺច្បាប់អនុញាតិតម្រូវឲ្យម្ចាស់ការដ្ធានបូមខ្សាច់ត្រូវទៅសុំពីក្រសួងបរិស្ថានមកវិញទើបអាចប្រកបអាជីវកម្មបាន។

សូមបញ្ជាក់ផងដែរថា បើតាមមតិរិះគន់ពីអ្នករកស៊ីដឹកដី ដឹកខ្សាច់ហើយមានគ្រឿងចក្រដូចគ្នាបានបង្ហើបប្រាប់និងលើកឡើងថាមូលហេតុអ្វីបានទីតាំងបូមខ្សាច់ក្បែរបឹងធម្មជាតិត្រពាំងវែងរបស់ឈ្មោះលីហាខាងលើផុតអាជ្ញាប័ណ្ណដែលស្នើសុំពីជំនាញបរិស្ថាននិងបានផុតសុពលភាពហើយតែបែរជាមានសិទ្ធិបូមខ្សាច់លក់ជាប្រចាំថ្ងៃបែបនេះទៅវិញ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.