បន្ទាយមានជ័យៈក្រោយពីមានការដេញឲ្យរុះរើខ្ទមស្រែនិងហាមឃាត់ប្រជាកសិករចំនួន៣៥គ្រួសារមិនឲ្យធ្វើស្រែត្រង់ចំណុចតំបន់៣ទីតាំងក្រពើស្គម បឹងធាក់និងអូរអណ្តូង ឋិតក្នុងភូមិព្រៃចាស់ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបងរហូតដល់មានការប្រើអំពើហឹង្សាដាក់គ្នាទៅវិញទៅមកអាជ្ញាធរខេត្តបាត់ដំបងបានជម្រុញឲ្យមានក្រុមគណៈកម្មាធិការចម្រុះចុះត្រួតពិនិត្យរួចមកឃើញថា ដីទាំងនោះប្រជាកសិរបានកាន់កាប់អាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៨មកម្លេះ.បន្ទាប់ពីបានត្រួតពិនិត្យរួចរាល់ហើយ.លោកនាយសង្កាត់ជលផលស្រុកឯកភ្នំបានមានប្រសាសន៍ថា ពួកយើងខ្ញុំពិតជាមានឯកសារប្រើប្រាស់និងអាស្រ័យផលនៅលើដីនោះពិតប្រាកដមែន..ហើយ.ឯកសារ.របស់ពួកខ្ញុំនេះអាចយកទៅខ្ចីលុយមីក្រូហិរញ្ញវត្តបានថែមទៀតផង។
ចំណែកឯលោកនាយផ្នែកសង្កាត់ជលផលឃុំព្រៃចាស់បានមានប្រសាសន៍ថា ពួកយើងខ្ញុំទាំងអស់គ្នាពិតជាមានឯកសារត្រឹមត្រូវពិតប្រាកដមែនហើយលោកបញ្ជាក់ទៀតថាឯកសាររបស់ពួកខ្ញុំនេះស្របច្បាប់៨០% ហើយ។ហើយលោកនឹងរាយការណ៍ជូនជំនាញពាក់ព័ន្ធថ្នាក់ដឹកនាំស្រុកនិងថ្នាក់ដឹកនាំខេត្តបន្តទៀត។
ពួកយើងខ្ញុំជាប្រជាកសិករចំនួន ៣៥គ្រួសារសូមថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលកម្ពុជា អភិបាលខេត្តបាត់ដំបងលោកអភិបាលស្រុកឯកភ្នំដែលបានចាត់តាំងកម្លាំងជំនាញពាក់ព័ន្ធមានដូចជា លោកនាយផ្នែកជលផលស្រុកឯកភ្នំនាយសង្កាត់ជលផលឃុំព្រៃចាស់លោកអនុសេនីយ៍ឯកសួន សាលី មន្ត្រីយោភូមិភាគ ៥ ប្រចាំទិសទន្លេសាប លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃចាស់ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ.លោកក្រុមប្រឹក្សាឃុំព្រៃចាក់និងប្រជាការពារភូមិចុះមកត្រួតពិនិត្យការងារធ្វើកសិកម្មពាក់ព័ន្ធលើដីកម្មសិទ្ធិរបស់ពួកខ្ញុំទាំងអស់គ្នាបានកាន់កាប់អាស្រ័យផលធ្វើស្រែចិញ្ចឹមជីវិតតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។
ជាទីបញ្ចប់ពួកយើងខ្ញុំជាប្រជាពលរដ្ឋ ៣៥ គ្រួសារសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំស្រុកជាពិសេសសូមថ្លែងអំណរគុណទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី.នៃព្រះរាជាណាចក្រកម្ពុជាដែលលោកតែងបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ.និងត្រូវបានគេរំលោភបំពានពីសំណាក់មន្រ្តីខិលខូចមួយចំនួនតូចដែលតែងបង្កឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា៕
ពួកគាត់បានលើកឡើងទៀតថា ជាក់ស្តែងបច្ចុប្បន្ននេះមាន ឈ្មោះលោកអនុសេនីយ៍ឯកព្រហ្មណារ័ត្ន.ប្រចាំនៅតំបន់សឹករងបាត់ដំបង..និងអនុសេនីយ៍ឯកធឿន.ភក្តី.គាត់គឺជានាយរងប៉ុស្តិ៍នគរបាលឃុំព្រៃចាស់នៃអធិការរដ្ឋាននគរបាលស្រុកឯកភ្នំ..បាននាំគ្នាមកគំរាមកំហែងយកដីស្រែពីពួកយើងខ្ញុំធ្លាប់កាន់កាប់អាស្រ័យផលកន្លងមក ដុតបំផ្លាញខ្ទមស្រែ បំផ្លាញផលដំណាំស្រូវទ្រព្យសម្បត្តិរបស់ពួកយើងខ្ញុំដូចជាវាយបំបែកម៉ាស៊ីនបូមទឹកអូសទម្លាក់ដាក់ចូលក្នុងស្ទឹងជាដើម និងរើសអ៊ើងបែកចែកប្រជាពលរដ្ឋខេត្តនេះខេត្តនោះតាមអំពើចិត្តរបស់ខ្លួន ដើម្បីទន្ទ្រានយកធ្វើផលប្រយោជន៏បក្សពួកខ្លួន អាងស្បែកយកអាវុធមកប្រើប្រាស់គំរាមកំហែងប្រជាកសិករស្លូតត្រង់ ដោយគ្មានបទបញ្ជាពីថ្នាក់ដឹកនាំខាងលើដឹងលឺនោះឡើយ។
ពួកគាត់បន្តថា ពួកគាត់សំណូមពរសូមឲ្យថ្នាក់ដឹកនាំរួមនិងអាជ្ញាធរខេត្តមានវិធានការណ៏ចំពោះបុគ្គលទាំងពីរនាក់រួមនិងបក្សពួករបស់គេផងព្រោះអស់លោកទាំងនោះក៏មានផលប្រយោជន៏និងដីស្រែនៅទីនោះដែរតែដោយមានមហិច្ឆិតាលោភលន់ទើបបង្កការគំរាមកំហែងប្រជាពលរដ្ឋបែបនេះ។
ហើយបើពួកយើងខ្ញុំទៅរុករានទន្រ្ទានឈូសឆាយលើដីព្រៃលិចទឹកថ្មីដែលច្បាប់ហាមឃាត់ដែលមិនមែនជាដីធ្លាប់កាន់កាប់អាស្រ័យផលកន្លងមកសូមប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបាត់ដំបងរួមនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចាប់ខ្លួនពួកយើងខ្ញុំយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ចុះ។ព្រោះដីស្រែដែលពួកយើងខ្ញុំបានកាន់កាប់អាស្រ័ផលនាពេលបច្ចុប្បន្ននេះសុទ្ធតែមានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លីចេញដោយអាជ្ញាធរភូមិឃុំស្រុកខេត្តបន្ទាយមានតាំងពីជំនាន់ឯកឧត្តមអន ស៊ុំ ជាអភិបាលខេត្តបន្ទាយមានជ័យមកម្លេះ។ដែលដីទីតាំងនោះឋិតក្នុងដែនដីជលផលខេត្តបន្ទាយមានជ័យទើបបច្ចុប្បន្នបែរជាដីតំបន់៣នេះទៅជាដីក្នុងខេត្តបាត់ដំបងវិញ។ពួកគាត់បន្តថា ទោះបីដីនោះឋិតក្នុងទីតាំងខេត្តណាក៏ដោយចុះព្រោះពួកយើងខ្ញុំធ្លាប់ធ្វើស្រែចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយ ទោះនៅក្នុងខេត្តណាក៏ជាប្រជាពលរដ្ឋខ្មែរតែមួយ តែកុំឲ្យតែពួកយើងខ្ញុំធ្វើអ្វីខុសនិងផ្លូវច្បាប់ហាមឃាត់ បើពួកយើងខ្ញុំរានទន្ទា្រនយកដីព្រៃលិចថ្មីខុសច្បាប់ចាប់ពួកយើងខ្ញុំដាក់ទោសចុះ។