ព័ត៌មានជាតិ

អភិបាលខេត្តក្រើនរំលឹកដល់មន្ត្រីប៉ុស្ត៍នគរបាលដែលជាសិក្ខាកាមពេលចប់បិទវគ្គបណ្តុះបណ្តាលត្រូវយកតួនាទីភារកិច្ចដែលបានរៀនសូត្រទៅពង្រឹងអនុវត្តន៏ការងារឲ្យបានរលូនជាប់ជាប្រចាំក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង

 

ឧត្តរមានជ័យ:ថ្លែងនៅក្នងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញរយ:ពេលខ្លីស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៏រដ្ធបាលនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៣នេះឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានក្រើនរំលឹកដល់មន្ត្រីនគរបាលដែលជាសិក្ខាកាមទាំង៨៣នាក់នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរយ:ពេលខ្លីខណ:ដែលត្រឡប់ទៅបំពេញតួនាទីភារកិច្ចតាមប៉ុស្តិ៏នគបាលរដ្ធបាលវិញត្រូវយកចំណេះដែលបានរៀនសូត្រក្នុង២សប្តាហ៏កន្លងមកនេះដើម្បីពង្រឹងអនុវត្តន៏ការងារឲ្យបានរលូនជាប់ជាប្រចាំ។

 

ឆ្លៀតក្នុងឪកាសនោះដែរ តាងនាមតំណាងដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ឯកឧត្តមនាយឧត្តមសេនីយ៏សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញាតិឲ្យលោកឧត្តមសេនីយ៏ទោ ហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យឡើងមានប្រសាសន៏ថ្លែងថា ទទឹមនេះខ្ញុំពិតជាសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលនេះរួច អស់លោក លោកស្រីនឹងយកចំណេះដឹងទាំងនេះទៅអនុវត្តក្នុងការងាររបស់ខ្លួនក្នុងនាមជាមន្ត្រីនគរបាលបម្រើប្រជាពលរដ្ឋឲ្យចេញពីបេះដូង នឹងទឹកចិត្តបរិសុទ្ធ ប្រកបដោយឆន្ទ:មុះមុតពិសេសជាងនេះទៅទៀតអស់លោកលោកស្រីត្រូវគោរពឲ្យបាននូវក្រមសីលធម៌ អាកប្បកិរិយា សុភាពរាបសារមុឺងម៉ាត់គោរពវិន័យលេខ០០៦កងកម្លាំងនគរបាលជាតិ ។

ថ្លៃក្នុងពិធីនោះដែរ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងនឹងមានសារមតិចែករំលែកដល់សិក្ខាកាមមកពីតាមបណ្តាប៉ុស្តិ៏រដ្ធបាលទាំង២៤ក្នុងក្រុង ស្រុកទាំង៥ចំណុះឲ្យស្នងការខេត្ត ការងារតួនាទីរបស់មន្ត្រីប៉ុស្តិ៏រដ្ធបាលមានសារ:សំខាន់ណាស់នៅមូលដ្ធាននានាក្នុងកិច្ចការទប់ស្កាត់រាល់បទល្មើសទាំងឡាយណាដែលកើតមានឡើងដោយឡែកចំពោះរាល់បទល្មើសទូទៅគឺផ្តើមចេញពីមូលដ្ធាននឹងហើយពីព្រោះថាប៉ុស្តិ៏រដ្ធបាលឃុំសង្កាត់មានទីតាំងនៅជាប់ជាមួយនឹងសហគម៏របស់បងប្អូនប្រជាពលរដ្ធតាមតំបន់នៃកន្លែងធ្វើការយើងផ្ទាល់ហើយចំណុចដែលសំខាន់ចាំបាច់បំផុតនោះក្នុងនាមយើងជាមន្ត្រីប៉ុស្តិ៏រដ្ធបាលគ្រប់រូបត្រូវសិក្សាស្វែងយល់ឈ្លៀសវៃនឹងស្គាល់អំពីភូមិសាស្ត្ររបស់ខ្លួនដែលបំពេញការងារឲ្យច្បាស់លាស់ទើបអាចគ្រប់គ្រងស្ថានភាពដើម្បីឈានដល់ការទប់ស្កាត់បង្ការបង្ក្រាបបទល្មើសទាន់ពេលវេលាបាន។

 

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ហើយក្រើនរំលឹកបន្ថែមថាសម្រាប់ខេត្តឧត្តរមានជ័យមានចំនួន៥ស្រុក  ហើយក្នុងនោះស្រុក៤បូកនិងក្រុង១ មាន២៤ឃុំ ស្មើនឹង៣០៨ភូមិ៕ដោយឡែកខេត្តឧត្តរមានជ័យ មានព្រំប្រទល់ជាប់ខេត្តចំនួន៣ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារចំពោះព្រំប្រទល់ខេត្តជាប់ព្រំដែនថៃខ្មែរវិញ មានបីខ្មែរ បីថៃមានដូចជា ខេត្តបុរីរុាំ ខេត្តសុរិន្ទ ខេត្តស៊ីសាកេត ប្រទេសថៃ។

 

សូមជម្រាបថាបើយោងតាមប្រសាសន៏ណែនាំរបស់ឯកឧត្តមអភិបាលខេត្តនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញដល់សិក្ខាកាមមកពីតាមបណ្តាប៉ុស្តិ៏ទាំង២៤ឃុំសង្កាត់នេះដែរពេលត្រឡប់ទៅបំពេញការងារវិញត្រូវខិតខំប្រឹងប្រែងពង្រីកចំណេះដឹងឲ្យបានច្រើនបន្ថែមទៀតព្រមទាំងការទំនាក់ទំនងការងារក្នុងនិងក្រៅអង្គភាពពិសេសទំនាក់ទំនងតាមប្រព័ន្ធសង្គម(Facebook.TeIegramឬWhatsapp)ដើម្បីទទួលបានពត៌មាននានាទាន់ពេលវេលាសម្រាប់បំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ធាភិបាលផងដែរ។
(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.