តាកែវៈអ្នកញៀនល្បែងជល់មាន់បានរត់ចែកជើងគ្នាក្រោយសមត្ថកិច្ចចុះបង្រ្កាបដោយបន្សល់ទុកនៅតែម៉ូតូចំនួន២៨គ្រឿងនិងជញ្ជីងថ្លឹងទម្ងន់មាន់១គ្រឿង។
ហេតុការណ៏ចុះបង្រ្កាបនេះធ្វើនៅថ្ងៃចន្ទ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័កព,ស ២៥៦៤ ត្រូវនឹង.ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង ៤៥នាទី ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាល គោកព្រេច កំពែង និងប៉ុស្តិ៍នគរបាលរាមអណ្តើក បានចុៈបង្រ្កាបកន្លែងជល់មាន់មួយទីតាំង បានលាក់លួចលេងក្នុងដីវាល១កន្លែង ដែលជាកម្មសិទ្ទិរបស់ឈ្មោះ ជន រឹម ភេទស្រី អាយុ៨២ឆ្នាំ (ចាស់ជរា) មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រីឯអ្នកលេងជល់មាន់ទាំងអស់បានដឹងខ្លួនរត់គេខ្លួនបាត់អស់ ហើយសមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ៖
.ជញ្ជីងថ្លឹងទម្ងន់មាន់ចំនួន០១គ្រឿងនិង.ម៉ូតូចំនួន២៥គ្រឿង។
សូមបញ្ជាក់ដែរថា សកម្មភាពបង្រ្កាបនេះដោយមានចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនិងមានការសម្របសម្រួលពីលោកព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្នកម្លាំងជំនាញយើងបានយកវត្ថុតាំង និងធ្វើការកំណត់មុខសញ្ញាអ្នកលេងល្បែងជល់មាន់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕(សាម៉ុន)