ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូរគ្រឿងញៀន


បាត់ដំបងជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១៤,០០ នាទីថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចក្រុមទី ១២ ភូមិអូនលក់ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបងដោយ កម្លាំង ផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាសែន នៃអធិការរដ្ឋាននគរបាលស្រុកកំរៀង។ក្នុងប្រតិបត្តិការនោះកម្លាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្ដែង។


សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឌុំ ហុន ភេទប្រុសអាយុ ២២ឆ្នាំមានទីលំនៅភូមិដីក្រហមឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបង។
ត្រូវការឃាត់ខ្លួនខុសទាំងរឹបអូសបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ice ចំនួន ១០ ថង់ទម្ងន់ ២,៤៨ ក្រាមថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWY ចំនួន ៥គ្រាប់ទម្ងន់០,៥០ក្រាម។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

kdn

Leave a Reply

Your email address will not be published.