ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងរថយន្ត ឡើងវ៉ាមិនផុតបុកគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់បីនាក់

ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មនុស្សចំនួនបីនាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ(៩៥-៩៦) ត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។


សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៏នេះគឺរថយន្តហ៊ីយិនដាយដឹកស៊ីម៉ង់មួយគ្រឿង បានឡើងជែងរថយន្តមួយគ្រឿងទៀត តែមិនផុត ក៏ជ្រុលទៅបុករថយន្តស្តារ៉ិច ពេញទំហឹងតែម្ដង។

សាក្សីដដែលបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងរវាងរថយន្ត បុកនិង រថយន្តក្នុងដំណើរទិសដៅផ្ទុយគ្នាពីកើតទៅលិចបណ្តាលឲ្យរបួសមនុស្សចំនួនបីនាក់(ធ្ងន់)និងខូចខាតរថយន្តទាំងពីរគ្រឿងផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-7354 បើកបរដោយឈ្មោះ ជៀន ចេក ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រត់គេចខ្លួនបាត់ បានបើកទៅបុករថយន្តម៉ាកស្តារ៉ិច ពណ៌ស ពាក់ស្លាកលេខសៀមរាប2B-6706 បើកបរដោយឈ្មោះ ម៉េត សុខេង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ធ្ងន់)។


-អ្នករួមដំណើរឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា(ធ្ងន់)។-អ្នករួមដំណើរឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដូនលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ធ្ងន់)។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។


ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។បើតាមអាជ្ញាធថាមូលហេតុបង្កមកពីរថយន្តម៉ាកហ៊ីយ៉ាន់ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

kdn

Leave a Reply

Your email address will not be published.