បាត់ដំបង:មានករណីអគ្គិភ័យមួយបាន កើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងស្ទើរទាំងស្រុង រថយន្តពន្លត់អគ្គីភ័យមិនអាចជួយអន្តរាគមន៏បានទាន់ពេលវេលាឡើយ។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១៦:១០នាទីរសៀលថ្ងៃ សុក្រ ១០រោច ខែ ស្រាព
ណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ ស្ថិតនៅក្នុងក្រុមទី៥ ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យ កើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះ ០១
ខ្នង ទំហំ ៩មx៦ម (អស់ទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ម្ចាស់ឈ្មោះ អូន វិទូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។
-សម្ភារ:ក្នុងផ្ទះមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ និងឆេះកាំជ្រួចសម្រាប់បាញ់ពេលដុតខ្មោចសរុបអស់ចំនួន៧០០ដើម។
-សរុបការខូចខាតអស់ចំនួន១២,០០០$ដុល្លារ។
+មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះផ្សារដែក ធ្លាក់កំទេចភ្លើងបានខ្ទាតទៅចំកាំជ្រួចទើបបណ្តាលឲ្យឆេះលឿនបែបនេះតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានអះអាងទៀតថា ភ្លាមៗនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យស្រុកជួយអន្តរាគមន៏ទាន់ពេលទេ ដោយសារទទួលដំណឹងយឺតយ៉ាវពេក។