បាត់ដំបងៈលោកវរសេនីយ៍ទោ សុខ និមល,នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានឲ្យដឹងថា កម្លាំងជំនាញបានសហការជា១សមត្ថកិច្ចមូលដ្ឋានបានចុះបង្រ្កាបការជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដឹកជញ្ជូន ឬជូញដូរនូវសាធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។
លោកបន្តថា ជនសង្ស័យមានឈ្មោះ ឡេង ចិត្ត, អាយុ៣៦ឆ្នាំមានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ហេតុការណ៏ឃាត់ខ្លួននៅវេលាម៉ោង១៩ :១០នាទីថ្ងៃទី១៤សីហាឆ្នាំ២០២០ត្រង់ចំណុចក្រុមទី១២ភូមិ អូរតាគាំ១សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ក្រោយការឃាត់ខ្លួនវត្ថុតាង ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកICE)ពណ៌សថ្លាចំនួន០៣ថង់ទម្ងន់៦,៩១ក្រាម,ទូរស័ព្ទដៃ១រួមនិងថង់រំលែកថ្នាំលក់១ចំនួននិងម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីចពាក់ស្លាកលេខបាត់ដំបង1P.0672។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែនដោយថ្នាំទាំងនេះខ្លួនបាបទិញពីជនមិនស្គាល់មុខមកលក់បន្ត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕