ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

-នគរបាលស្រុកបវេលបង្រ្កាបល្បែងស៊ីសងចំ នួន០២ករណី អប់រំណែនាំអ្នកប្រព្រឹត្តចំនួន ១១ នាក់៖

-នគរបាលស្រុកបវេលបង្រ្កាបល្បែងស៊ីសងចំ នួន០២ករណី អប់រំណែនាំអ្នកប្រព្រឹត្តចំនួន ១១ នាក់៖
———-
-នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបា ល ខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន០២ករណី ឃាត់អ្នកប្រព្រឹត្តចំ នួន១១នាក់ អប់រំណែនាំឱ្យពួកគាត់បញ្ឈប់ សក ម្ម ភាពល្មេីសនេះជាបន្តទៀត។
សូមជម្រាបជូនថា តាមការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ នៅតាមមូលដ្ឋានខ្លះ ករណីឆ្លងជម្ងឺកូវីដ-១៩ បានកេីតឡេីងជាក្រុម ៗ ដែលករ ណីនេះ មួយចំណែកគឺដោយសារតែពួកគាត់ ប្រមូល ផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះតែម្តង។
កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាល បាលខេត្តបាត់ដំបង បានធ្វេីសេចក្តីណែនាំមួយក្រេីនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះស្នងការដ្ឋាន ឱ្យយកចិត្តទុកដាក់បង្រ្កាបល្បែងស៊ីសងនៅមូលដ្ឋាន ក្រុង ស្រុកព្រោះការជួបជុំប្រមូលផ្តុំប្រព្រឹត្តល្បែងស៊ីសងនេះ ជាមូលហេតុនាំទៅដល់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍៕

kdn

Leave a Reply

Your email address will not be published.