Related Articles
ក្រុមក្មេងទំនើង កាប់ចាក់គ្នា ត្រូវបានចាប់ខ្លួន៤នាក់ ដកហូតដាវបីដើម កាំបិទខ្វែវ១ដើម សៀមរាបៈកម្លាំងអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្មេងទំនើងចំនួន៤នាក់ពាក់ព័ន្ធករណីកាប់គ្នានៅមុខបឹងហ្កាឡូ ដែលបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅភូមិសាស្ត្រខេត្តសៀមរាប។ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ករណីហិង្សានេះបានកើតឡើងតាំងពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២៣និង១០នាទី នៅចំណុចខាងមុខបឹងហ្កាឡូចាស់ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងទើបនិងកំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៧កញ្ញាឆ្នាំ២០២០។ មន្ត្រីកងរាជអាវុធហត្ថខេត្តដដែលបន្តថា ជនសង្ស័យរួមមាន៖១.ឈ្មោះ រ៉េន ភារំ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប។២.ឈ្មោះ តារា ឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។៣.ឈ្មោះ សឿន សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ៤..ឈ្មោះ ជន តុលា ភេទប្រុស អាយុ១៨ឆ្នាំទាំងពីរនាក់នេះ ទីលំបច្ចុប្បន្ន ភូមិនគក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ីង ធាលី ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដកហូតវត្ថុតាង១.ដាវចំនួន០៣ដើម កាំបិទខ្វែវ០១ដើម២.ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះដឹកនាំកម្លាំងអាវុធហត្ថស្រុកអង្គរធំដោយលោក វរសេនីយ៍ត្រី រ៉ា បួន មេបញ្ជាការស្រុកនិង លោក អនុសេនីយ៏ឯក សំ សារ៉ូ មេបញ្ជាការរងក្រុងសៀមរាប ក្រោមបទបញ្ជាពីលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងាយុត្តិធម៌ផងដែរ។
សៀមរាបៈកម្លាំងអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្មេងទំនើងចំនួន៤នាក់ពាក់ព័ន្ធករណីកាប់គ្នានៅមុខបឹងហ្កាឡូ ដែលបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅភូមិសាស្ត្រខេត្តសៀមរាប។ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ករណីហិង្សានេះបានកើតឡើងតាំងពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២៣និង១០នាទី នៅចំណុចខាងមុខបឹងហ្កាឡូចាស់ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងទើបនិងកំណត់មុខសញ្ញាចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៧កញ្ញាឆ្នាំ២០២០។ មន្ត្រីកងរាជអាវុធហត្ថខេត្តដដែលបន្តថា ជនសង្ស័យរួមមាន៖១.ឈ្មោះ រ៉េន ភារំ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប។២.ឈ្មោះ តារា ឧត្តម ភេទប្រុស អាយុ១៤ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។៣.ឈ្មោះ សឿន សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ៤..ឈ្មោះ ជន តុលា ភេទប្រុស អាយុ១៨ឆ្នាំទាំងពីរនាក់នេះ ទីលំបច្ចុប្បន្ន ភូមិនគក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ីង ធាលី […]
ជនសង្ស័យឆក់ទូរស័ព្ទអ្នកធ្វើដំណើរតាមកង់បីឥឡូវសមត្ថកិច្ចស្រាវជ្រាវក្របួចបានហើយ
ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរឆក់ដែលបានធ្វើសកម្មភាពយ៉ាងសកម្មឆក់ទូរស័ព្ទរបស់អ្នកដំណើរជិះនៅលើកង់បីកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពេលនេះ ត្រូវបានកម្លាំងការិ-នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់។ សមត្ថកិច្ចដដែលបន្តថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ។ ៣- ឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ក្រោយពីការធ្វើការស្រាវជ្រាវ […]
ជនពិការក្រីក្រក្នុងសហគមន៍ ចំនួន ២៩៤នាក់ នៅឃុំស្ទឹងកាច់ ទទួលប្រាក់របបគោលនយោបាយពីរាជរដ្ឋាភិបាល
ប៉ៃលិន៖ នៅសាលាឃុំស្ទឹងកាច់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន ២៩៤នាក់ ទទួលបានប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបើទោះបីជាសម្ដេចមិនបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៍ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្តអោយធ្វើការបើកផ្តល់ប្រាក់របបគោលនយោបាយនេះជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ដោយមិនមានការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខេត្តនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងលើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វនិងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើងបន្ថែមទៀត ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ […]