តើពិតឬទេ?លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ចាប់បានឡានភ្លាមទាមទារការផាកពិន័យចំនួន ៣ម៉ឺនដុល្លាអមេរិក ជាថ្នូរក្នុងការដោះលែងសត្វតុកកែចំនួន ៩៨៤ក្បាល និងរថយន្តនោះ។
ខេត្តសៀមរាប ស្ទាក់ចាប់ឡានដឹកទំនិញរបស់ក្រុមហ៊ុន វីរ:ប៊ុនថាំ បានលួចបង្កប់ដឹកសត្វតុកកែ ចំនួន ២កេស ស្មើនឹង៩៨៤ក្បាល ជាអំពើល្មើសច្បាប់នោះ នៅវេលាម៉ោង១២ និង៣០នាទី កាលបីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅលើបណ្តាញសង្គម បានចោទប្រកាន់មកលើផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីខេត្តសៀមរាបថា លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ចាប់បានឡានភ្លាមទាមទារការផាកពិន័យចំនួន ៣ម៉ឺនដុល្លាអមេរិក ជាថ្នូរក្នុងការដោះលែងសត្វតុកកែចំនួន ៩៨៤ក្បាល និងរថយន្ត។