ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រះវិហា..ម្ចាស់ដេប៉ូរឈើច្រកចេញចូលតែមួយនៅក្នុងស្រុកត្បែងមានជ័យ

ព្រះវិហា..ម្ចាស់ដេប៉ូរឈើច្រកចេញចូលតែមួយនៅក្នុងស្រុកត្បែងមានជ័យ ..បឋម..
ខេត្តព្រះវិហារ ដែលមានឈ្មោះអ្នកស្រីឡេង ធារ៉ា ត្រូវបានមហាជនចោទសួរថាតើឈើរបស់អ្នកស្រីដែលទិញចូលមកស្តុកទុកក្នុងដេប៉ូររបស់អ្នកស្រីសព្វថ្ងៃនេះ តើអ្នកស្រីទិញពីក្រុមហ៊ុនណាខ្លះ ?
បើតាមប្រភពព័ត៌មាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះមិនត្រឹមតែទិញឈើប្រភេទឈើលេខ ២ ទេ រហូតទិញទៅដល់ឈើប្រភេទឈើសុក្រម និងឈើធ្លិកថែមទៀត នៅពេលដែលបានទទួលព័ត៌មានខាងលើនេះក្រុមអ្នកយកព័ត៌មានយើងបានតេទូរស័ព្ទទៅលោកស្រីឡេង ធារ៉ា ដែលជាថៅកែដេប៉ូរឈើច្រកចេញចូលតែមួយ តែគួរអោយសោកស្ដាយអ្នកស្រីលើកទូរស័ព្ទហើយប្រាប់ថាម្ចាស់ទូរស័ព្ទអត់នៅទេ។
ចំណែកលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារវិញនៅពេលដែលអ្នកសារព័ត៌មានយើងតេទៅសម្ភាសន៍សួរនាំពាក់ព័ន្ធនិងករណីខាងលើលោកបានឆ្លើយយ៉ាងខ្លីថាចាំកូនចៅចុះទៅពិនិត្យមើលក៏បិតទូរស័ព្ទទៅ ចឹងហើយបានជាព្រៃព្រះរការ ព្រៃដែនអភិរក្ស ព្រៃឡង់ ជិតមើលលែងឃើញហើយអោយតែមេឈ្មួញចាប់ដៃគ្នាដើរផ្លូវតែមួយជាមួយជំនាញបំផ្លាញគ្មានសល់ទេ។

kdn

Leave a Reply

Your email address will not be published.