ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដោយមានការបញា្ជដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល-ក្រុមការងារប្រតិកម្មរហ័សបានណែនាំដល់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល

ដោយមានការបញា្ជដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល-ក្រុមការងារប្រតិកម្មរហ័សបានណែនាំដល់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ធ្វើការពិនិត្យព្រមទាំងឆ្លើយតប ចំពោះគណនីហ្វេសបុកសូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា« នាងខ្ញុំសូមគោរពទៅដល់លោកពូស្នងការនគរបាលខេត្តកណ្ដាលនាងខ្ញុំនៅភូមិពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល រាល់ថ្ងៃពិបាកចិត្តម្ដាយនាងខ្ញុំគាត់មួយថ្ងៃមួយថ្ងៃលេងតែល្បែងកន្ទុយលេខនាងខ្ញុំរកលុយអត់សល់ទេ។ មេកន្ទុយលេខមកលក់នៅផ្ទះខ្ញុំរាល់ថ្ងៃពីរនាក់ប្ដីប្រពន្ធប្ដីឈ្មោះអាងប្រពន្ធឈ្មោះសោវ័នទីលំនៅអ្នកលក់ល្បែងកន្ទុយលេខនេះនៅភូមិពុកឬស្សីក្រោមស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលដើរលក់ពីផ្ទះមួយទៅផ្ទះមួយ។មួយទៀតនាងខ្ញុំខ្លាចឆ្លងជំងឺកូវីដ19 ពីរនាក់លក់កន្ទុយលេខនឹង។សូមលោកពូមានវិធានការផងនាងខ្ញុំសូមអរគុណ »។
☆☆ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ចុះស្រាវជ្រាវករណីខាងលើ ។
☆☆ជាលទ្ធផល៖
នៅថ្ងៃអង្គារ ០៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ នឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី បានអញ្ជើញ ឈ្មោះសាំង គឹមលាង និង ឈ្មោះ ឆុំ សាវ័ន្ត ជាប្តីប្រពន្ធ រស់នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកសួរនាំ និងធ្វើកិច្ចសន្យាមិនអោយលក់ល្បែងឆ្នោតយួនខុសច្បាប់ឡើយ។ ហើយប្តីប្រពន្ធទាំពីរនាក់បានប្រាប់សមត្ថកិច្ចថា: រាល់ថ្ងៃ ពួកគាត់គឺដើរលក់អោយឆ្នោត មហាលាភឡូតូ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនលក់ឆ្នោតយួនខុសច្បាប់ទេ៕
ហើយកម្លាំងប៉ុស្តិ៍ពុកឫស្សី បានអប់រំណែនាំប្តីប្រពន្ធទាំងពីរ ពេលត្រឡប់ទៅផ្ទះត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ច និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការការពារជំងឺរាត្បាត កូវីត-19 ៣កុំ ៣ការពារអោយបានខ្ជាប់ខ្ជួន។
សូមអគុណសម្រាប់ការផ្តល់ព័ត៌មាន។

kdn

Leave a Reply

Your email address will not be published.