ពលរដ្ឋប្រទះឃើញសាកសពនិងម៉ូតូនៅក្នុងប្រឡាយទឹកបង្ករការភ្ញាក់ផ្អើល!
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
វេលាម៉ោង ៧:៣០នាទីព្រឹក មានករណីប្រទះឃើញសាកសពដេកស្លាប់ក្នុងប្រឡាយទឹក និងម៉ូតូមួយគ្រឿងម៉ាក CLICK ដែលជារបស់ជនរងគ្រោះ។
ហេតុការណ៍នេះកើតឡើងនៅចំណុចបឹងក្បាលខ្មោច ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មុនពេលកើតហេតុតាមការឲ្យដឹង ពីរ លោក នូដេត ត្រូវជាបងជីដូនមួយជនរងគ្រោះអោយដឹងថា នៅពេលល្ងាចថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ បានរៀបចំផឹកសុីជាមួយនឹងបងប្អូនបន្តិចបន្ទួចដែលមានគ្នាចំនួន៤ទៅ៥នាក់ លុះដល់ម៉ោង១១:៣០នាទីយប់ ជនរងគ្រោះបានសុំបងជីដូនមួយត្រឡប់ទៅផ្ទះវិញ តាមការបញ្ជាក់បន្ថែមពីបងជីដូនមួយបានឲ្យដឹងថាជនរងគ្រោះមិនសូវជាប៉ុនផឹកស៊ីនោះទេ ហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។
លុះព្រឹកឡើងស្រាប់តែអ្នកជិតខាងបានប្រទះឃើញសាកសព និងម៉ូតូនៅក្នុងប្រឡាយទឹក ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រណូក
ហើយលោកនាយប៉ុស គឺលោក ម៉ូន ចាន់ឌី បានចាត់កំលាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានសុំសហការជាមួយកំលាំងអធិការស្រុកកំពង់លែង ដើម្បីឱ្យខាងជំនាញចុះមកធ្វើកោសល្យវិច័យ ក្រោយពេលធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានឲ្យដឹងថាបានឲ្យដឹងថា សពមានឈ្មោះ វ៉ន ឆេងលៀង ភេទប្រុស អាយុ២៣ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅ ភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រីឯសាកសពពុំមាន ស្លាកស្នាមណាមួយគួរឲ្យសង្ស័យនោះទេ តាមការសន្និដ្ឋានរបស់មានសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះគឺស្លាប់ដោយសារស្រវឹងជិះម៉ូតូដួលធ្លាក់ចូកប្រឡាយទឹក ម៉ូតូជនរងគ្រោះម៉ាក CLICK ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចក៏បានប្រគល់សាកសពទៅឲ្យ បងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ អត្ថបទដោយ សេង វិត