ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពផ្លូវថ្នល់ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ដែលទទួលរងការខូចខាត

ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពផ្លូវថ្នល់ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ដែលទទួលរងការខូចខាត
នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញរួមមាន លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ក្នុងភូមិសាស្រ្ដក្រុងបាត់ដំបង ដែលទទួលរងការខូចខាតផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ច្រាំងស្ទឹងសង្កែ ដែលរដ្ឋបាលខេត្តកំពុងធ្វើការជួសជុលកែលម្អច្រាំងស្ទឹង ដែលនៅជាប់នឹងសួនច្បារសម្ដេចក្រឡាហោម ស ខេង ៕

kdn

Leave a Reply

Your email address will not be published.