ខេត្តបន្ទាយមានជ័យ៖ ឆ្លើយតបនឹងការដាក់ទិសដៅរបស់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខណៈពេលដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពតាមបណ្តារាជធានី-ខេត្ត និងគ្រប់សាខាចំណុះ
កំពុងត្រៀមកម្លាំង និងសម្ភារៈចុះសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋាន ដើម្បីចូលរួមជួយសង្គ្រោះប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេស ថ្ងៃនេះក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាព ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
បាននិងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីចុះជួយសម្របសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ លើកំណាត់ផ្លូវមួយខ្សែក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលកំណាត់ផ្លូវកំពុងទទួលរងគម្រាមកំហែងដោយជំនន់ទឹកភ្លៀងហូរច្រោះដាច់ដីនេះ ក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
សកម្មភាពជួយសង្រ្គោះនេះធ្វើឡើងនៅថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ដោយមានកម្លាំងយុវជនជាច្រើននាក់ចូលរួម។