ព័ត៌មានជាតិ

អភិបាលខេត្ត ចុះផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភាពទេសចរណ៍ 

 

ប៉ៃលិន៖ ក្នុងឱកាសថ្ងៃឈប់សម្រាកសង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត បានដឹកនាំ មន្ត្រី ជំនាញ ចុះធ្វើការផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្ម លើវិស័យទេសចរណ៍ទាំងអស់ក្នុងខេត្ត ស្តីពី “វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍” ក្នុងគោលបំណង រួមគ្នាអនុវត្តន៍នូវវិធានការយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក៍ដូចជាក្រសួងទេសចរណ៍។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ កន្លងមកនេះ ដើម្បីជួយដល់ អាជីវកម្ម ក៏ដូចជា បុគ្គលិក នយោជិតនៅក្នុងវិស័យទេសចរណ៍ ដែល រងគ្រោះ ដោយសារ វិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាល កម្ពុជា ក៏បាន ដាក់ចេញ នូវវិធានការ ជាបន្ដបន្ទាប់ ដូចជា៖ ការ បន្ធូរបន្ថយ ផ្នែកពន្ធ សម្រាប់ ម្ចាស់អាជីវកម្ម និងការផ្ដល់ប្រាក់ឧបត្ថម្ភ សម្រាប់ បុគ្គលិក និយោជិត ព្រមទាំងប្រកាសចំណាយថវិកា ប្រមាណ ២៥លានដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ ជួយឧបត្ថម្ភ ដល់ពលរដ្ឋ ក្រីក្រ ដែលរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ព្រោះតែជម្ងឺកូវីដ-១៩ ផងដែរ៕


ឯកឧត្តមអភិបាលខេត្ត ក៍បានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាមួយអាជ្ញាធរពាក់ព័ន្ធចុះ ផ្សព្វផ្សាយ គោលការណ៍ ក៏ដូចជាវិធានការនានា ដល់ម្ចាស់អាជីវកម្មលើវិស័យទេសចរណ៍នេះ ដើម្បីអនុវត្តន៍នូវវិធានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង។


នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ ចូលរួមអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទៅលើបញ្ហាអនាម័យភ្ញៀវ ត្រូវប្រើប្រាស់ម៉ាស់ ឬក្រម៉ា អោយបានជាប្រចាំត្រូវរៀបចំអោយមានការបាញ់អាកុល ឬជែល សំលាប់មេរោគមុន និងចូលជាប្រចាំ ត្រូវបញ្ជៀសការជួបជុំជាក្រុមធំៗ និងត្រូវរក្សាគំលាតសុវត្ថិភាពយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ជាពិសេសត្រូវវាស់កម្តៅគ្រប់ភ្ញៀវទេសចរទាំងអស់ ដើម្បីជៀសផុតពីការឆ្លង និងត្រូវពង្រឹងសុវត្ថិភាពមូលដ្ឋានអាជីវកម្មរបស់ខ្លួន។


បើតាមរបាយការណ៍របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចេណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានរម្មណីយដ្ឋានទេសចរណ៍ ចំនួន ០៥ ភោជនីយដ្ឋាន/អាហារដ្ឋាន ចំនួន ៩៨ សណ្ឋាគារ ចំនួន ១០ និងផ្ទះសំណាក់ ចំនួន ២៦ សរុបមានចំនួន ១០៦២បន្ទប់ ម៉ាស្សា ចំនួន ១៦ ,កីឡាទេសចរណ៍ ចំនួន ១៨, ឌីស្កូតែក ចំនួន ១ និងខារ៉ាអូខេ ចំនួន ៧។នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.