តាកែវ ៖លោកវរសេនីយ៏ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកបានដាក់បទបញ្ជាឲ្យកម្លាំងអន្តរាគមន៏ និងប៉ុស្តិ៏នគរបាលរដ្ឋបាល ចេញល្បាតដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងរៀបចំសម្រួលចរាចរណ៍តាមគ្រប់ច្រកចេញ ចូលក្នុងស្រុក។
លោកអធិការបន្តថា ក្នុងនោះគឺដើម្បីចូលរួមកាត់បន្ថយការកកស្ទះ ស្របពេលដែលប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលក្នុងថ្ងៃឈប់សម្រាក ដើម្បីធ្វើដំណើរកំសាន្តតាមបណ្តាវត្តអារាម និងទីកម្សាន្តនានាក្នុងមូលដ្ឋានស្រុកឲ្យបានប្រកបដោយរលូនសប្បាយរីករាយ ។
លោកបន្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។ហើយមុននឹងចាកចេញពីផ្ទះសម្បែងសូមបិទកុងតាក់ភ្លើងដកឌុយភ្លើងពិនិត្យមើលភ្លើងធូបទៀនឲ្យបានត្រឹមត្រូវដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ៕សេងសាម៉ុន