បាត់ដំបងៈលោកវរសេនីយ៍ទោសុខនិមល,នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានឲ្យដឹងថាកម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាបការជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដឹកជញ្ជូន ឬជូញដូរនូវសាធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។
លោកបន្តថា ជនសង្ស័យមានឈ្មោះ អុល សុភ័ក្ត្រ, អាយុ២២ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ ខេត្តបាត់ដំបង។
ហេតុការណ៏ឃាត់ខ្លួននៅវេលាម៉ោង១១ :០០នាទីថ្ងៃទី២០សីហាឆ្នាំ២០២០ត្រង់ចំណុចភូមិ សង្កាត់ ជនសង្ស័យរស់នៅខាងលើ។
ក្រោយការឃាត់ខ្លួនវត្ថុតាង ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកICE)ពណ៌សថ្លាចំនួន០២ថង់ទម្ងន់១០,៦៤ក្រាម,ទូរស័ព្ទដៃ១គ្រឿងរួមនិងថង់រំលែកថ្នាំញៀនលក់មួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែនដោយថ្នាំទាំងនេះខ្លួនបានទិញពីជនមិនស្គាល់មុខមកលក់បន្ត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕