ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន០៦នាក់ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនពីបទរក្សាទុកចាត់ចែងជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។
ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី២០ខែសីហាវេលាម៉ោង២យប់ឆ្លងចូលថ្ងៃទី២១សីហា ឆ្នាំ២០២០នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាភុលសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបដោយឃាត់ខ្លួនប្រុស៤នាក់ស្រី២នាក់និងនៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ក្នុងនោះស្រី២នាក់១–ឈ្មោះ ឡឹក សុភ័ក្ត្រ ភេទ ប្រុស ឆ្នាំកំណើត ២០០២ មុខរបរបុគ្គលិកខារ៉ាឣូខេ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
២–ឈ្មោះ រឿន ធានុត ភេទ ប្រុស ឆ្នាំកំណើត ២០០៥ មុខរបរគ្មាន មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣–ឈ្មោះ ម៉យ ម៉ាប់ ភេទ ប្រុស ឆ្នាំកំណើត ២០០១ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
៤–ឈ្មោះ រឿន សុជាតិទី ភេទ ស្រីឆ្នាំកំណើត ២០០១មុខរបរជាងឣ៊ុតសក់ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប។
៥–ឈ្មោះ ប៉ក់ លីហ្សា ភេទ ស្រី ឆ្នាំកំណើត២០០៤មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៦–ឈ្មោះ ប៉ាន់ វិសា ហៅ ទូច ភេទ ប្រុស ឆ្នាំកំណើត ២០០០ មុខរបរចុងភៅ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ក្នុងហេតុការណ៍នេះដកហូតវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនិងទំងន់១,៧ក្រាមទាំងសំបកទូរស័ព្ទដៃចំនួន០៣គ្រឿង និងម៉ូតូចំនួន០២គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនមែន
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២១ខែ សីហានេះដើម្បីអនុវត្តតាមផ្លូវច្បាប់៕