ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខេត្ត ចុះពិនិត្យអគាររដ្ឋបាល និង អគារប្រចាំការ ដែលកំពុងសាងសង់ថ្មី

 

 

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យរួមនិងថ្នាក់ដឹកនាំក្រោមឱវាទ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២បានអញ្ជើញចុះត្រួតពិនិត្យ អគាររដ្ឋបាល និងអគារប្រចាំការរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់បន្ថែម លើអគារស្នាក់នៅរបស់កងកម្លាំងដែលសាងសង់រួចនាពេលកន្លងមក ។

​នាឱកាសចុះត្រួតពិនិត្យជាក់ស្តែងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជំរុញដល់ក្រុមការងារទទួលសាងសង់អគាររដ្ឋបាល និងអគារប្រចាំការឱ្យបានលឿនផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បានណែនាំបន្ថែមដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវរៀបចំកែលម្អក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនឱ្យមានសោភណ្ឌភាព នៅពេលសាងសង់អគារទាំងពីរខាងលើនេះរួចរាល់ ជាពិសេសជំរុញលើការងារលើកកម្ពស់ជីវភាពរបស់មន្ត្រីមូលដ្ឋានអាវុធហត្ថ ដោយពង្រឹងការងារបង្កបង្កើនផលមានដូចជា ការដាំដុះបន្លែបង្ការតាមបែបធម្មជាតិ និងចិញ្ចឹមសត្វជាដើម ដើម្បីបំពេញបន្ថែមលើការហូបចុករបស់កងកម្លាំងក្នុងមូលដ្ឋានរបស់ខ្លួន៕

 

kdn

Leave a Reply

Your email address will not be published.