ឧត្តរមានជ័យ: កាលពីនៅរសៀលម៉ោង ៣ និង ៣០នាទី ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ២០២២ កន្លងមកថ្មីៗនេះ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានជួបប្រជុំជាមួយលោកអភិបាលខេត្តស៊ីសារកេត ឯកឧត្តម វ៉ាតថះណា ភុតធិឆាត( ភាគីថៃ)និងក្រុមការងារជាច្រើនរូបដែលអញ្ជើញមកពីខេត្តស៊ីសារកេត ជួបប្រជុំពិភាក្សាការងារដើម្បីពង្រឹង ចំណងមិត្តភាព សាមគ្គីនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ។
នៅក្នុងនោះផងដែរ ឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ខេត្តដែលជាប់ព្រំដែនជាមួយគ្នា ដើម្បីស្វែងយល់រវាងគ្នាទៅវិញទៅមក ដើម្បីឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបន្តថា ថ្វីត្បិតតែកន្លងមកភាគីទាំងពីរបានសហការរួមគ្នាទំនាក់ទំនងធ្វើការងារបានល្អប្រសើរតាមបន្ទាត់ព្រំដែន យើងត្រូវតែបន្តការងារនេះឱ្យបានល្អបន្ថែមទៀត ដើម្បីស្ថេរភាពនិងការអភិវឌ្ឃឱ្យមានការរីកចម្រើន សម្រាប់ប្រជាពលរដ្ឋទាំងសងខាង។
ភាគីថៃក៏បានលើកឡើងនូវចំណុចរួមល្អដូចគ្នានិងបានលើកឡើងបន្ថែមនូវចំណុចខ្លះ បើភាគីនិមួយៗមុននិងធ្វើអ្វីមួយឬមានអ្វីកើតឡើង នៅតាមបន្ទាត់ព្រំដែន ត្រូវជូនដំណឹងឱ្យគ្នាបានដឹងមុនទៅវិញទៅមក។
(ដោយឈឿន ប៊ុនឈី)