បន្ទាយមានជ័យ: ក្រោមការដឹកនាំនិងដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២២ លោកស្នងការខេត្តបានជម្រុញឱ្យនគរបាលទូទាំងខេត្តបន្តចុះ ជួយសម្រួលចរាចរដល់សិស្សតាមសាលារៀន និងជូនអ្នកដំណើរតាមផ្លូវលិចទឹក។
លោកបន្តថា ក្នុងនោះកងកម្លាំងត្រូវយាម ល្បាត និងប្រចាំការ២៤ម៉ោងលើ២៤ ដើម្បីត្រៀមអន្តរាគមន៍ និងរាល់សភាពការណ៍ឬបទល្មើសដែលអាចកើតឡើងជាយថាហេតុ។
លោកស្នងការបន្តថា បញ្ហាជួយសម្រួលចរាចរណ៏ទាំងលើគោកនិងទឹកលិចផ្លូវ ខាងក្រោមនេះជាសកម្មភាពបំពេញការងារប្រចាំថ្ងៃរបស់ កម្លាំងនគរបាលក្រុង-ស្រុកទាំង៩ ក្នុងការជួយសម្រួល ចរាចរណ៍ សិស្សានុសិស្ស ចេញចូលពីសាលារៀន ចុះជាប្រចាំក្នុងការពិនិត្យស្ថានភាពទឹក បិទទំនប់ជាដើម ផ្តល់សៀវភៅគ្រួសារ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ និង ការពារសន្តិសុខ សុវត្តិភាព នៅតាមទីប្រជុំជន ។
លោកស្នងការបានបញ្ជាក់ទៀតថា ទន្ទឹមគ្នានោះ គ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុក-ក្រុង ត្រូវត្រៀមកម្លាំង យាម ល្បាត សម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតបសភាពការណ៍បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គីភ័យជាដើម៕