ព័ត៌មានសន្តិសុខសង្គម

សិស្សសាលា០៣នាក់ បានលង់ទឹកស្លាប់ ដោយសារលិចទូក 

 

ព្រៃវែង: _យ៉ាងហោចណាស់មានយុវជនជាសិស្សសាលា ០៣នាក់ បានស្លាប់ដោយសារលិចទូក និងសិស្សសាលាចំនួន ៦នាក់ទៀត បានរួចផុតពីការស្លាប់ ខណៈពួកគេបាននាំគ្នាជិះទូកលេងលើបឹងតាអី បន្ទាប់ទំនេរពីការសិក្សា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨:១៦នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបឹងតាអី ភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សមត្ថកិច្ចស្រុកពោធិ៍រៀង ឱ្យដឹងថា នៅមុនពេលកើតហេតុ ឃើញក្មេងសិស្សសាលាចំនួនមួយក្រុមមានគ្នា៩នាក់ បាននាំគ្នាជិះទូកឈើប្រវែង ៦ម៉ែត្រ នៅពេលកំពុងជិះស្រាប់តែលិចទូកបណ្តាលឱ្យលង់ទឹកស្លាប់ចំនួន៣នាក់ និងក្មេង៦នាក់ទៀត បាននាំគ្នាហែលទឹក និងប្រជាពលរដ្ឋជួយសង្ក្រោះផងទើបរួចពីសេចក្តីស្លាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងសិស្សសាលាដែលរងគ្រោះដោយសារលិចទូកនេះរួមមាន៖

 

ទី១៖ ឈ្មោះ សាន លីម៉េង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី។

ទី២៖ ឈ្មោះ ប៉ូ រុណ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិព្រៃមាស ឃុំកំពង់ឫស្សី។ទី៣៖ ឈ្មោះ ណេ ដេវីដ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍កំពង់ឫស្សី បានសហការជាកម្លាំងអធិការដ្ឋានស្រុកពោធិ៍រៀង និងប្រជាពលរដ្ឋចុះរាវរកសពក្នុងទឹកបានឃើញទាំងអស់ នៅវេលាម៉ោង១១និង១០នាទី និងបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចស្រុកពោធិ៍រៀង ក៏បានអំពាវនាវសិស្សានុសិស្ស ពេលទំនេរពីការសិក្សាមិនត្រូវនាំគ្នាលេងទឹកឡើយចៀសវាងនាំឱ្យគ្រោះថ្នាក់ជាយថាហេតុ៕រាយការណ៍ ពីខ្ញុំសុខសារ៉ាន់ បាត់ដំបង NOVEMBER 12 2022

kdn

Leave a Reply

Your email address will not be published.