ខេត្តប៉ៃលិន ៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តធម៌នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបាននាំខ្លួនជនសង្ស័យចំនួន០៦នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិនទី១.ឈ្មោះ សៀន កំសត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ ទីលំនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ទី២. ឈ្មោះ បៀ រ៉ាទី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣. ឈ្មោះ សៅ បុណ្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤. ឈ្មោះ តង់ ថៃហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៥.ឈ្មោះ ភឹម ឡង់ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ទី៦.ឈ្មោះ រ៉ន សុនីសា ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង៥នាក់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ពួកគេទាំង០៥នាក់ត្រូវបានចោទប្រកាន់ករណី ពាក់ព័ន្ធនឹងលួចដោយមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិនបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នតែម្តង។នាក់ ង៉យ