ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ងោក១ភាំងរេចង្កូតទៅបុករថយន្ត១គ្រឿងទៀតពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់នៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន ៖ គេសង្ស័យអ្នកបើកបររថយន្តខ្នាតធំ ងោកមួយភាំង ទើបបណ្តាលឱ្យរេចង្កូតទៅបុក ជាមួយនឹងរថយន្តធំ១គ្រឿងទៀត ពេញទំហឹង លាន់ដូចរន្ទះ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ខណ:បើកបរនៅលើដងផ្លូវនាពេលយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវកោងខាងកើតបន្ទាយយោធាសឹករងក្រុងប៉ៃលិន ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ អ្នកបើកបររថយន្តម្នាក់ ឈ្មោះ ម៉ី ចាន់ភក្រ្តា អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង បានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែ កខេត្តប៉ៃលិន ដោយបើកបររថយន្តម៉ាក ហ៊ីយិនដាយ ( Hyundai ) ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-1362 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

អ្នករួមដំណើរជាមួយឈ្មោះ ម៉ី ចិន អាយុ៥៨ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានរងរបួសធ្ងន់ដែរ ។

ចំណែកឣ្នកបើកបរ រថយន្តម្ខាងទៀត បានរត់ចេញពីកន្លែងកើតហេតុ ដោយបើកបររថយន្តម៉ាកហ៊ីយិនដាយ ពណ៌ ស-លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3F-0125 ខូចខាតធ្ងន់ដែរ។

ប្រភពបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយរថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ3F-0125  (សង្ស័យងងុយដេក ទើបងោកមួយភាំងនៅត្រង់ចំណុចផ្លូវកោង ទើបបណ្តាលឱ្យបុកជាមួយនឹងរថយន្តជនរងគ្រោះពេញទំហឹងតែម្តង)។ ករណីខាងលើនេះ ក្រោយពីធ្វើ ការវាស់វែង កម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្នាន បានយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.