ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យប្រុស/ស្រី០៩នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសាធាតុគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

 

ខេត្តស្ទឹងត្រែង៖ មន្ត្រីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថារយៈពេលពីរថ្ងៃគឺថ្ងៃទី១០-១១ ខែមករាឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចុះសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ពាកព័ន្ធ ករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនយកទៅសាកសួរដើម្បីចាត់ការបន្តតាមច្បាប់។

មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនោះមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ក្នុងនោះស្រី ០១នាក់ ។

kdn

Leave a Reply

Your email address will not be published.